ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់ ព្រះនាង តូចជេនណា  ព្រះនាងមិនត្រឹមតែមានព្រះសមត្ថភាពនៅក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ បើក្រឡេកទៅមើលការតុបតែងខ្លួនរបស់ទ្រង់វិញ ឃើញថារាល់ការតុបតែងខ្លួនសឹងតែគ្រប់កម្មវិធី មិនថាពេលណានោះទេ ពិតជាស្រស់ស្អាតខ្លាំង​ជាមួយនឹង ការច្នៃម៉ូតសម្លៀកបំពាក់ជាច្រើន ប្លែកភ្នែកគួរឲ្យសរសើរ។ 

ជាក់ស្ដែង បើក្រលេកមើលឈុតថ្មី ដែលព្រះនាងតូច បានគ្រោងនេះវិញ ក្នុងការរចនាឆ្នៃម៉ូដប្លែកៗភ្នែក ពណ៌ទឹកមាសប៉ាក់ឌិនត្បូងអង្កាំភ្លឺចែងចាំង សុទ្ធសឹងតែធ្វើឡើងរំលេចនូវវប្បធម៌ប្រពៃណីខ្មែរ ស្អាតត្រជាក់ភ្នែក មើលទៅលេចធ្លោខ្លាំង  ធ្វើឲ្យមហាជននាំគ្នាពោលពាក្យសរសើរ មិនដាច់បូករួមនឹងសម្រស់ដ៏ស្រស់ល្អឯករបស់​ ព្រះនាងទៀតនោះ រឹតតែស្អាតឥតខ្ចោះតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្នុងឈុតនេះ បានឆក់យកដួងចិត្តរបស់ប្រិយមិត្តគាំទ្រ ជាមួយនឹងរូបសម្រស់ក៏ដូចជាស្នាមញញឹមដ៏សាកសម ថ្លៃថ្នូរ វិសេសវិសាល ដ៏គួរឲ្យទាក់ទាញរបស់ ព្រះនាងតូច ជេនណា ដែលធ្វើឲ្យទស្សនាសឹងតែមិនចង់ដកក្រសែភ្នែកពី វង់ព្រះភ័ក្រ្តរបស់ព្រះនាងផងដែរ៕    

សូមទស្សនារូបភាពខាងក្រោម៖

ព្រះនាង តូចជេនណា
ព្រះនាង តូចជេនណា
ព្រះនាង តូចជេនណា
ព្រះនាង តូចជេនណា
ព្រះនាង តូចជេនណា
ព្រះនាង តូចជេនណា
ព្រះនាង តូចជេនណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]