ឥណ្ឌូណេស៊ី ៖ ទោះបីការប្រកួតត្រូវបានបញ្ចប់រួចក្តី តែបវរកញ្ញាតំណាងកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅបន្តការងារបន្ទាប់បន្សំនានាជាមួយនឹងបវរកញ្ញាTop10 នៅប្រទេសឥណ្ឌូណេស៊ីនៅឡើយ មិនទាន់បានវិលត្រឡប់មកទឹកដីមាតុភូមិនៅឡើយទេ។

ក្រោយប្រកាសលទ្ធផលវគ្គផ្តាច់ព្រ័ត ហ្វេនៗគាំទ្រវិស័យបវរកញ្ញាមួយចំនួនល្បីថា កម្ពុជាមិនអាចចូលTop5 បានត្រឹមលំដាប់រងទី៥យ៉ាងដូច្នេះ ព្រោះតែរើសឈុតខុស ប៉ុន្តែត្រូវកញ្ញា ឆ្លើយតបយ៉ាងចិត្តត្រជាក់វិញ ថាសម្រាប់រូបនាងផ្ទាល់ បើឈុតមិនស្អាតមិនព្រមស្លៀកឡើយ ទោះវា.យស្លា.ប់ក៏មិនព្រមដែរ ចូលចិត្តតែអ្វីដែលស្អាតៗតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត រូបនាងបានបន្តថា បវរកញ្ញាតំណាងប្រទេសនានាក៏សរសើរថា ឈុតរបស់កម្ពុជាពិតជាស្រស់ស្អាត ដូច្នេះរូបនាងមិនចង់ឲ្យអ្នកដទៃគាំទ្រ ប៉ុន្តែជនជាតិខ្លួនបែរជាមិនចូលចិត្តនោះឡើយ មួយវិញទៀត អ្វីដែលគួរឲ្យកោតសរសើរនោះ គឺឈុតនេះធ្វើត្រឹមតែរយៈពេល១យប់ប៉ុណ្ណោះ អ្នកចូលរួមធ្វើដល់ទៅ១៩នាក់ឯណោះ។

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះហាងល្បីឈ្មោះក្នុងវិស័យច្នៃម៉ូតនិងកាត់ដេរសម្លៀកបំពាក់ សុផលកាត់ដេរ ជាអ្នកច្នៃម៉ូតឈុតឲ្យបវរកញ្ញា វត្តី ឈុតនីមួយៗប្លែកស្អាតមិនធ្លាប់មានពីមុនមកឡើយ ធ្វើឲ្យមហាជនផ្ទុះការកោតសរសើរពីទឹកដៃអ្នកច្នៃម៉ូតជាខ្លាំង ជាហេតុធ្វើឲ្យកញ្ញា វត្តី ទទួលបានការចាប់អារម្មណ៍ខ្លាំងលើឆាកប្រកួត៕

ខាងក្រោមនេះ សុទ្ធតែជាឈុតដែលចេញពី សុផលកាត់ដេរ ទាក់ទាញអស់ទាស់ ៖

កញ្ញា  ពេជ្រ វត្តីសារ៉ាវឌ្ឍី
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]