ភ្នំពេញ៖ ជាការពិតអ្នកនាង ចោម ច័ន្ទ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ ជាបងស្រីបង្កើតអតីតតារាសម្ដែង កញ្ញា ដេនី ក្វាន់ បើទោះបី បងស្រីតារារូបនេះ មិនមែនជាអ្នកសិល្បៈ តែប៉ុន្មានឆ្នាំមកនេះ បងស្រី នាងពិតជាមានភាពល្បីល្បាញក្នុងបណ្ដាញសង្គមមានអ្នកតាមដាន និងចូលចិត្តសកម្មភាពបង្ហោះលើហ្វេសប៊ុកជានិច្ច។ 

ជាមួយគ្នានេះដែរ ទៅមើលរូបសម្រស់នាងនាពេលនេះវិញ ពិតជាស្រស់ស្អាតមិនណយនោះទេ បើទោះបីមានវ័យកាន់តែជ្របន្តិចមែន បើនិយាយពីការរៀបចំខ្លួនវិញ ឃើញថាលេចធ្លោទាន់សម័យតែម្ដង។ ជាពិសេស គ្រប់ឈុតដែលតារារូបនេះស្លៀក តែងតែបង្ហាញពីភាពស៊ីវិល័យ ឆើតឆាយមិនឲ្យចាញ់ក្មេងជំនាន់ក្រោយប៉ុន្មានឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់ ចោមច័ន្ទ បានបង្ហោះរូបថ្មីរបស់ខ្លួន ដែលពិតជាធ្វើឲ្យអ្នកទស្សនាលាន់មាត់តែម្ដង ក្រោយពីរាល់លើក អ្នកនាង ចោមច័ន្ទ តែងតែងបង្ហាញមុខជាមួយនឹងការMakeup ក្រាស់ៗ ប៉ុន្តែលើកនេះ នាងមកដោយស្បែកមុខទទេ គឺមានសភាពសរលោងស្រិលសឹងស្រមោចវារជ្រុះ និងបបូរមាត់ស៊ិចស៊ីបែបអ៊ឺរ៉ុប ដែលនេះគឺល្អឥតខ្ចោះតែម្តង អាចនិយាយខ្លីៗថា កាន់តែក្មេងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ចោម ច័ន្ទ
ចោម ច័ន្ទ
ចោម ច័ន្ទ
ចោម ច័ន្ទ
ចោម ច័ន្ទ
ចោម ច័ន្ទ
ចោម ច័ន្ទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]