ឥណ្ឌូណេស៊ី ៖ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាតំណាងកម្ពុជា ចូលរួមក្នុងការប្រកួតសម្រស់ Miss Grand International ២០២២ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ទទួលបានចំណាត់ថ្នាត់លំដាប់រងទី៥ មិនធ្លាប់មានពីមុនមកឡើយ។
ជាងនេះទៅទៀត នៅក្នុងថ្ងៃប្រកួតឈុតតំណាងជាតិ ស្រាប់តែហ្វេនៗឃើញវត្តមានរបស់ លោក អ៉ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សនិងជាអ្នកគ្រប់គ្រង MGC បានទៅលើកទឹកចិត្តបវរកញ្ញាតំណាងកម្ពុជា កញ្ញា វត្តី ដល់ទឹកដីប្រទេសឥណ្ឌូណេស៊ីផ្ទាល់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ក្រោយទទួលបានចំណាត់ថ្នាក់និងកៀកថ្ងៃវិលត្រឡប់មកមាតុភូមិវិញ បវរកញ្ញាតំណាងកម្ពុជារូបនេះ បានបង្ហោះសារសរសើរពីទឹកចិត្ត លោក អ៉ិន សុភិន យ៉ាងដូច្នេះថា ៖
គួរបញ្ជាក់ផងដែរថា អ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាភាគច្រើន បង្ហាញការមិនពេញចិត្តចំពោះការគ្រប់គ្រងMGC របស់លោក អ៉ិន សុភិន ជាញឹកញយតែងមានបញ្ហាដកហូតតំណែងបវរកញ្ញា និងបញ្ហានានារងមតិរិះគន់ពីគេឯងស្ទើររាល់ឆ្នាំ ប៉ុន្តែគេក្រឡេកឃើញរូបលោក ទទួលការគោរពស្រឡាញ់ពីបវរកញ្ញាគ្រប់ៗជំនាន់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]