ភ្នំពេញ៖ ជាការពិត ស្របពេលសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាពកាន់តែមានការហក់ឡើងខ្លាំងនៅក្នុងទីផ្សាសិល្ប: តារាចម្រៀងវ័យក្មេងនិងម្ចាស់ពាន់រង្វាន់លំដាប់ពិភពលោក លីម តិចម៉េង ថ្មីៗនេះ ក៏មានការលេចធ្លោទៅលើការស្លៀកពាក់ ឬតុបតែងខ្លួនជាដើម។
ជាពិសេស ថ្មីៗនេះ តិចម៉េង ក៏កាន់តែធ្វើឲ្យអ្នកគាំទ្ររឹតតែស្រលាញ់ដកចិត្តមិនរួច ក្រោយពីបានបង្ហាញខ្លួន ទស្សនីយភាពថ្មីក្នុងការតុបតែងខ្លួនបែបថ្មី គឺជាបុរសបែបខូចចិត្ត មកជាមួយឈុតអាវយឺតខ្មៅ អមធំក្រៅ លេងទឹកមុខសេធ ស្រពាប់ស្រពោន ប៉ុន្តែទោះជាយ៉ាងណាក៏មើលទៅ សង្ហានៅតែគួរឲ្យស្រលាញ់ ដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ ដោយហេតុថា ជាទូទៅកម្រនឹងឃើញ លីម តិចម៉េង ស្រងូតស្រងាត់ណាស់ ពោលគឺតារាចម្រៀងរូបនេះ តែងតែមានស្នាមញញឹម នៅលើមុខជានិច្ច ដោយលើកនេះមានអ្វីដែលប្លែក មកបែបទឹកមុខសេធ បែបនេះទើបធ្វើឲ្យហ្វេនរបស់លោក ប្លែកភ្នែកតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]