ថៃ៖ ថ្មីៗនេះ បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលមានដំណឹងពី អ្នកជំនួញស្រីថៃដ៏ល្បីខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយ Anne Jakkaphong Jakrajutatip បានទិញកម្មវិធីប្រកួតបវរកញ្ញាចក្រវាល (Miss Universe) ដែលមហាសេដ្ឋីនីរូបនេះ បានចំណាយប្រាក់ចំនួន ៥៥០ លានបាត (ប្រហែល ១៤ លានដុល្លារអាមេរិក) ដើម្បីក្លាយជាម្ចាស់កម្មវិធីលំដាប់អន្តរជាតិមួយនេះ។
យ៉ាងណាមិញ ដោយសារតែបែបនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន កាន់តែចាប់អារម្មណ៍ជាងមុន ទៅលើសេដ្ឋីនីរូបនេះ ជាមួយនឹងប្រវត្តិការងារខ្លះៗ របស់នាង ទៀតផង។ ជាពិសេស នៅក្នុងបទសម្ភាសន៍ អ្នកជំនួញ Anne Jakkaphong បានសារភាពថា ជីវិតរបស់នាងត្រូវបានគេគំ.រា.ម.កំ.ហែ.ង បៀ.ត.បៀនផ្លូ.វ.ភេ.ទ និងត្រូវលក់សាំង ដើម្បីរកលុយពេលកំពុងសិក្សានៅប្រទេសអូស្ត្រាលី ហើយតាមរយៈបវរកញ្ញាចក្រវាល រូបនាងចង់បំផុសគំនិតមនុស្សឲ្យប្រែក្លាយ ការលំបាក និងសម្ពា.ធ ទៅជាកម្លាំងតស៊ូ និងភាពជោគជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមើលដឹងពីប្រវត្តិរូបខ្លះៗរបស់ សេដ្ឋីនី Anne Jakkaphong Jakrajutatip វិញ ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញភេទទី៣ ជនជាតិថៃ ដែលរូបនាងកំពុងកាន់តំណែងជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន JKN Global Group ដែលជាក្រុមហ៊ុននាំចូល និងនាំចេញមាតិការក្សាសិទ្ធិពីទូទាំងពិភពលោក។
ដោយយោងតាមតួលេខ គិតត្រឹមឆ្នាំ ២០២០ ខាងសារព័ត៌មាន Sanook បានបង្ហាញថា Anne Jakkaphong បានជាប់ចំណាត់ថ្នាក់ទី ១៤៩ ក្នុងចំណោមមហាសេដ្ឋីថៃ ដែលនាងត្រូវបានគេចាត់ទុក ជាស្ត្រីកែភេទដែលមានបំផុត នៅប្រទេសថៃ អាស៊ី និងជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក។ ហើយដោយសារតែ ការប្រកាសពីការទិញយកកម្មវិធី Miss Universe មួយនេះ ក៏បានធ្វើឲ្យនាង ក្លាយជាស្ត្រីកែភេទដំបូងគេ ដែលមានសិទ្ធិក្នុងការកាន់កាប់ កម្មវិធីប្រកួតសម្រស់បែបនេះ ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]