ភ្នំពេញ៖ អេសស៊ីជី (SCG) បានចូលរួមជាមួយបណ្ដាស្ថាប័នជាច្រើនទៀត ក្នុងការឧបត្ថម្ភគាំទ្រកម្មវិធីប្រកួតជំនាញថ្នាក់ជាតិលើកទី៨ របស់កម្ពុជា ដែលរៀបចំឡើងនៅសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។
កម្មវិធីប្រកួតជំនាញថ្នាក់ជាតិលើកទី៨ នេះ បានចាប់ផ្ដើមកាលពីថ្ងៃទី ២៤ ហើយនឹងបន្តរហូតដល់ថ្ងៃទី ២៨ តុលា ដែលមានរយៈពេលប្រាំថ្ងៃជាប់គ្នា ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីប្រកួតជំនាញថ្នាក់ជាតិ ត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្ដង ហើយការប្រកួតក្នុងឆ្នាំនេះ មានការចូលរួមពីបេក្ខជនចំនួន ៦១ រូប ដើម្បីប្រជែងយកតំណែងជើងឯក។
បេក្ខជនទាំងអស់នោះ មកពីគ្រឹះស្ថានបណ្ដុះបណ្ដាលចំនួន ១៣ ដែលផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនកម្ពុជា ដែលក្នុងនោះរួមមាន វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ អង្គការ PSE សាលាដុនបូស្កូ និងគ្រឹះស្ថានផ្សេងទៀត។

កម្មវិធីប្រកួតនេះផ្ដោតលើមុខជំនាញជាច្រើនរួមមាន ជំនាញតបណ្ដាញអគ្គិសនី ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច ជំនាញរៀបឥដ្ឋ និងជំនាញរៀបការ៉ូជាដើម។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកនោះ ឯកឧត្តម បណ្ឌិតពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា៖
ក្រុមហ៊ុន អេសស៊ីជី បានឲ្យដឹងថា ការឧបត្ថម្ភដល់កម្មវិធីប្រកួតប្រជែងបែបនេះ គឺមានគោលបំណងចូលរួមជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍជំនាញរបស់កម្លាំងពលកម្មរបស់ប្រទេសកម្ពុជាឲ្យកាន់តែមានជំនាញ និងផលិតភាពខ្លាំងជាងមុន ហើយទៅថ្ងៃអនាគតពួកគេនឹងអាចជួយជំរុញផលិតភាពរបស់ក្រុមហ៊ុនបាន នៅពេលដែលកម្លាំងពលកម្មជំនាញទាំងនោះចូលរួមធ្វើការបម្រើឲ្យសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន។
ក្នុងកម្មវិធីប្រកួតជំនាញថ្នាក់ជាតិនេះ បេក្ខជនដែលឈ្នះបានមេដាយមាសនឹងទទួលបានរង្វាន់លើកទឹកចិត្ជាទឹកប្រាក់ ៣ លានរៀន មេដាយប្រាក់ទទួលបាន ២ លានរៀន និងមេដាយសំរិទ្ធទទួលបាន ១លានរៀល។ បេក្ខជនជ័យលាភីក៏មានឱកាសទៅចូលរួមប្រកួតប្រជែងជំនាញនៅថ្នាក់តំបន់ និងសកលលោកផងដែរ។

ឯកឧត្តម បណ្ឌិតពេជ សោភ័ន មានប្រសាសន៍ថា កន្លងមកកម្ពុជាធ្លាប់បានចូលរួមនៅក្នុងការប្រកួតជំនាញនៅថ្នាក់អាស៊ានជាច្រើនលើកមកហើយ ហើយក៏បានឈ្នះមេដាយសម្រាប់ប្រទេសជាតិផងដែរ។ ឯកឧត្តម បណ្ឌិត បានបន្តថា ក្នុងឆ្នាំ ២០១៥ កម្ពុជាក៏បានចូលរួមក្នុងការប្រកួតជំនាញនៅក្នុងប្រទេសចិនដោយបានឈ្នះមេដាយមាសសម្រាប់វិញ្ញាសារម៉ាស៊ីនស្វ័យប្រវត្តិកម្មថែមទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]