ភ្នំពេញ៖​ អ្នករៀបចំពិព័រណ៏របស់​ CAMFOOD​​ បានប្រកាស ថាព្រឹត្តិការណ៍នេះនឹងប្រព្រឹត្ត ធ្វើឡើង ទៅនៅ ថ្ងៃទី ១៦-១៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ​ហើយវាជាព្រឹត្តិការណ៍ ដ៏សំខាន់ក្នុងការបង្ហាញ ពីការងើបស្ទុះឡើងវិញ នៃវិស័យទេសចរណ៍នៅកម្ពុជា។

ពិព័រណ៏ខ្នាតអន្តរជាតិសម្រាប់វិស័យ​ឧស្សាហកម្ម​ ម្ហូបអាហារ​ សណ្ធាគារនិង បដិសណ្ធារកិច្ច នេះជា   ព្រិត្តិការណ៍​ដែរត្រូវបាន ប្រារព្ធធ្វើឡើង ​​តាំងពីឆ្នាំ ២០០៩​ មកម្លះ​​​​ ។​ ការត្រលប់មកវិញលើកទី​០៧​ ក្នុងឆ្នាំ ២០២២​ នេះយើងទទួលបានការចូលរួមពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងក្នុងស្រុក និងអន្តរជាតិ ជាង​ ១៥០ ក្រុមហ៊ុនជាមួយការបង្ហាញផលិតផលជាង​​​ ៥០០ ប្រេនហើយត្រូវបានគេរំពឹងថានឹងមានភ្ងៀវចូលរួមទស្សនាជាង ១០០០០នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិព័រណ៏ CAMFOOD​​ ទទូលបានការគាំទ្រ ពីសំណាក់ សហព័ន្ធទេសចរណ៏កម្ពុជា​(CTF)​, សមាគមន៍អូតែលកម្ពុជា ( CHA), វិទ្យាស្ថានម្ហូបអារហារកម្ពុជា ( ACAC) និងក្រុមហ៊ុន GBS   បានរួមគ្នាសហការ រៀបចំកម្មវិធី ស្តីពីការ​ធ្វើបទបង្ហាញ និងចែករំលែកអំពីចំណេះដឹង ជំនាញ ​លើវិស័យ ចំអិនម្ហូប ការឆុងកាហ្វេរ និងជំនាញពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ព្រិត្តិការណ៍នេះ និងត្រូវសម្ពោធបើកបង្ហាញជាផ្លូវការពីរសំណាក់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ​ ខែ វិច្ឆិកា​ ឆ្នាំ ២០២២ នៅសហសាលពិព័រណ៏ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

MR.DARREN អ្នកគ្រប់គ្រងនិងរៀបចំពិព័រណ៏ CAMFOOD ​លោកបានបន្តទៀតថា បន្ទាប់ពីការធ្លាក់ចុះរយ: ពេលពីរឆ្នាំនៃឧស្សាហកម្មផ្នែកទេសចរណ៍ យើងជឿជាក់ថា ពិព័រណ៏​CAMFOOD ​ដែលរៀបចំឡើងនៅក្នុងឆ្នាំនេះ ជាឱកាសក្នុងជួបជុំអ្នកជំនាញក្នុងវិស័យនេះ ដើម្បី ចែករំលែក នូវបទពិសោធន៏​និងបង្កើតភាពជាដៃគូរអាជីវកម្មសារជាថ្មីឡើងវិញ” ។ យើងវត្តមាននៃអ្នកផ្គត់ផ្គង់ មកពីបណ្តាលប្រទេសជាង​ ៨០​ ប្រទេសដែរចូលមកទីផ្សារកម្ពុជាជាលើកដំបូង ដើម្បីស្វែងរកដៃគូរសហការ ដែលសម្រួល ក្នុងការស្វែងរកប្រភពផ្គត់ផ្គង់សម្រាប់ដៃគូរចែកចាយ នៅក្នុងស្រុក។​

អ្នកឧបត្ថម្ភធំនៃព្រឹត្តិការណ៏នេះរួមមានក្រុមហ៊ុន :  LSH , ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីន សម្ភារៈ និងគ្រឿងផ្សំកាហ្វេ (GBS) , CAMKO BROTHERS​​ , LOKA F&B , HANUMAN, 1664 BLANC, SO WAT COFFEE , CAFFA Phnom Penh, T.O GROUP, IQ DISTRINUTOR, ពិព័រណ៍នេះនិងបើកទទួលស្វារគមន៍សម្រាប់អ្នកដែលស្ថិតនៅក្នុងវិស័យបដិសណ្ឋារកិច្ច ភោជនីយដ្ឋាន ឧស្សាហកម្ម ម្ហូបអាហារ សណ្ឋាគារ ផ្សារទំនើប អ្នកចែកចាយ លក់ដុំ និងលក់រាយគ្រប់ប្រភេទ។

ពិព័រណ៏នេះនឹងរៀបចំបើកនៅថ្ងៃទី ១៦-១៨ ខែ វិឆ្ឆិការ ឆ្នាំ២០២២​ វេលាម៉ោង ១០:០០ព្រឹក ដល់ ម៉ោង ៦:០០​ល្ងាច​​ នៅសហសាលពីព័រណ៏និងសន្និបាត កោះពេជ្រ រាជធានីភ្នំពេញ ។​ សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងអ្នករៀបចំតាមរយះលេខ: 087 786 007/ 011 238 575/ 096 254 9096

សេចក្តីប្រកាសព័ត៏មាននេះត្រូវបានចេញដោយ:

AMB Tarsus Events Group www.ambtarsus.com

Contact: +855 87 786 007 

Email: [email protected]

Tel: +855 23 880 813/011 238575/096 254 9096

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]