ថៃ៖ ចំពោះការប្រកួតសម្រស់ក្នុងកម្មវិធី Miss Grand International ២០២២ ដែលបានបញ្ចប់ជាផ្លូវការទៅហើយ នៅតែមតិមួយចំនួន បានបង្ហាញពីការមិនពេញចិត្តទៅលើលទ្ធផល ជាពិសេស នៅពេលដែលលោក Nawat ដែលជាស្ថាបនិកកម្មវិធី បានចែករំលែកពីមូលហេតុដែលបវរកញ្ញាវៀតណាម មិនបានចូលទៅក្នុងលំដាប់កំពូលទាំង១០រូប (Top10)។

លោក Nawat បានលើកឡើងពីការបរាជ័យរបស់ Thien An ដែលជាបវរកញ្ញាវៀតណាម នៅក្នុងបទសម្ភាសន៍ ដែលបានធ្វើឱ្យអ្នកគាំទ្រវៀតណាម មានការខឹងសម្បារ ហើយបានប្រៀបធៀបជាមួយនឹង បវរកញ្ញាតំណាងប្រទេសថៃ នាង Engfa Waraha ដែលបានជាប់លំដាប់រងទី១ ក្នុងកម្មវិធីប្រកួត ខណៈដែលនាង Thien An បានឆ្លើយដោយទំនុកចិត្ត និងស្ទាត់ជំនាញក្នុងការនិយាយភាសាអង់គ្លេស តែបវរកញ្ញាថៃបានត្រឹមសើច ដោយសារតែភាសាបរទេស នៅមានកម្រិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ Engfa ត្រូវបានគេចាត់ទុកថា មិនសក្តិសមក្នុងការទទួលបានជ័យលាភីលំដាប់រងទី១  ដោយសារតែ នាងមានកម្ពស់ទាប ឆ្លងកាត់ការកែសម្ផស្ស និងមានជំនាញភាសាអង់គ្លេសមិនសូវល្អ។ តែទោះជាយ៉ាងណា បន្ទាប់ពីនេះ Engfa ក៏បាន​លើកឡើងថា នាង​មិន​សោកស្ដាយ​ទេ ព្រោះ​អ្នកគាំទ្រ​វៀតណាម​បានរិះគន់​នាង ទៅលើ​សមត្ថភាព​ភាសា​អង់គ្លេស។

ក្នុងនោះដែរ នាងបាននិយាយថា៖

Engfa

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Engfa
Engfa
Engfa
Engfa
Engfa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]