កម្សាន្ត៖ បើទោះបីជា មិនបានចូលក្នុងលំដាប់ទាំង៥ តែ ជាមួយនឹងលទ្ធផលនៅក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand International ២០២២ ដែលបវរកញ្ញាតំណាងប្រទេសកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលក្នុងលំដាប់កំពូលទាំង ១០រូប ពិតជាបានធ្វើឲ្យមហាជនពេញចិត្ត និងកោតសរសើរពីសមត្ថភាព រូបសម្រស់ និង ការខិតខំប្រឹងប្រែងរបស់នាង ផងដែរ។
ជាក់ស្ដែង តាមរយៈចំណាប់អារម្មណ៍ជាច្រើនពីទស្សនិកជនចំពោះ បវរកញ្ញាដ៏ស្រស់សោភាពរូបនេះហើយនោះ ថ្មីៗនេះ ស្រាប់តែសារព័ត៌មានថៃ បានចុះផ្សាយពី កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាមួយនឹងការលើកឡើង ខណៈក្នុងកម្មវិធីប្រកួត ថា នាងគឺជាមិត្តជិតស្និទ្ធម្នាក់ របស់ Engfa ដែលជាបវរកញ្ញាតំណាងប្រទេសថៃ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស តាមរយៈប្រភពព័ត៌មាន Sanook បានបង្ហាញថា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជាប់ចំណាត់ថ្នាក់ លំដាប់រងទី ៥ គឺពិតជាមានភាពសាកសម ជាមួយនឹងរូបរាងសម្រស់ និងសមត្ថភាព។ ហើយលើសពីនេះ ក៏បានកោតសរសើរទៀតថា នាងពិតជាមានការខិតខំប្រឹងប្រែង ព្រោះមុនពេលចូលប្រលង នាងបានតាំងចិត្តធ្វើឲ្យអស់ពីសមត្ថភាព តាមរយៈការចូលរៀនភាសារហូតដល់ទៅ ៦ ខែមុនពេលចូលប្រកួត។ ហើយពេលនេះដែរ នាងបានក្លាយជាទីពេញចិត្តរបស់ប្រជាជនថៃ ដោយសារតែមានភាពភ្លឺស្វាង រួសរាយរាក់ទាក់ ដែលអាចទាក់ពេញ នៅក្នុងការប្រកួត៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]