ឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី ២៥ តុលា កន្លងទៅនេះលទ្ធផលការប្រកួតត្រូវបានប្រកាស ដោយម្ចាស់មកុដសម្រាប់រដូវកាលថ្មីក្នុងកម្មវិធី Miss Grand International 2022 បានទៅលើកញ្ញា Isabella Novaes Menin បវរកញ្ញាតំណាងប្រទេសប្រេស៊ីល។
មួយវិញទៀត បវរកញ្ញាវ័យ២៥ឆ្នាំ សញ្ជាតិប្រេស៊ីល-អ៉ីតាលីរូបនេះ ក៏ជាបវរកញ្ញាទទួលបានមកុដដំបូងគេក្នុងកម្មវិធី MGIតំណាងឲ្យប្រទេសរបស់ខ្លួនផងដែរ ប៉ុន្តែហាក់គ្មានអ្វីចម្លែកខ្លាំងឡើយ ព្រោះងាកទៅមើលជីវិតឯកជន រូបនាងកើតក្នុងត្រកូលស្រីស្អាត ដោយ អ្នកម៉ាក់ លោកយាយ និងយាយទួត សុទ្ធតែជានារីឈ្នះក្នុងការប្រកួតសម្រស់នានាកាលពីជំនាន់មុន ជាហេតុធ្វើឲ្យរូបនាងប្រឡូកក្នុងវិស័យសិល្បៈ តាំងពីអាយុ៣ឆ្នាំមកម្លេះ ដឹងរាក់ជ្រៅនៃការប្រកួតខុសប្លែកពីបេក្ខនារីដទៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត អ្វីដែលគាប់ជួននោះគឺ ឈុតរាត្រីស្រមោលសក្នុងថ្ងៃប្រកាសលទ្ធផលរបស់ Isabella Novaes Menin ជាឈុតយកលំនាំតាម Miss Universe 1968 អ្នកនាង Martha Maria Cordeiro Vasconcellos ឈុតស្រដៀងគ្នាហើយ ថែមទាំងទទួលបានមកុដដូចគ្នាថែមទៀត ទោះមិនមែនកម្មវិធីប្រកួតដូចគ្នាក្តី តែបន្ទាប់ពីរយៈពេល ៥៤ឆ្នាំមក បវរកញ្ញាតំណាងប្រទេសប្រ៊េស៊ីល អាចដណ្តើមបានមកុដឲ្យប្រទេសខ្លួនឯងបានជាថ្មីម្តងទៀត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]