ភ្នំពេញ៖ គ្រាន់តែនិយាយដល់បវរកញ្ញាMiss Asia Global Cambodia 2022 ជឿជាក់ថាប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់ ដោយកញ្ញា ប៉ាង ពេជ្ររចនា នាងទើបតែត្រឡប់មកពីការប្រកួតក្នុងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ កាលពីពេលថ្មីៗនេះ។ ពិតណាស់ អំឡុងពេលប្រកួតនាងក៏ជាបេក្ខនារីម្នាក់លេចធ្លោ និងទទួលបានការចាប់អារម្មណ៍ គាំទ្រច្រើនពីមហាជនផងដែរ។
យ៉ាងណាមិញ អាចនិយាយបានថា បើទោះបីនាងមិនទួលបានតំណែង ឬពានណាមួយពីកម្មវិធី Miss Asia Global 2022 ប៉ុន្តែនាងទទួលបានការលើកទឹកចិត្តពីមហាជន និងហ្វេនផងដែរ។ បើក្រឡេកមើលរូបសម្ផស្សកញ្ញា ប៉ាង ពេជ្ររចនា នាងពិតជាមានរូបសម្រស់ស្អាតតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ទន្ទឹមនឹងមានឈ្មោះជាបវរកញ្ញា ក៏ដូចជាមានរូបសម្រស់ស្រស់សោភាផងនោះ បច្ចុប្បន្នកញ្ញា ប៉ាង ពេជ្ររចនា ក៏មានការងារច្រើនជាពិសេសថតសម្អាងការតែម្ដង។ ហើយរូបភាពថតសម្អាងការស្លៀកឈុតកូនក្រមុំនាង មើលទៅពិតជាមានភាពស្រស់ស្អាតផូរផង់ បែបសុភាព ថ្លៃថ្នូរ។ ម្យ៉ាងរូបភាពទាំងនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមសរសើរមិនដាច់ពីមាត់នោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]