ភ្នំពេញ​៖ ដើម្បីឱ្យការជួបជុំកាន់តែរីករាយ រំលឹកនូវអនុស្សាវីយ៍ល្អៗកាលពីវ័យកុមារ រយៈពេលជាងមួយខែហើយដែលក្បួនរទេះការ៉េមវ៉លស៍ បានធ្វើដំណើរតាមវិថីនានាក្នុងរាជធានីភ្នំពេញរយៈពេលមួយម៉ោង មុននឹងឈប់តាមគោលដៅងាយស្រួលរកចំនួន ១៧ទីតាំងក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតាមបណ្តាវត្តនានាក្នុងរាជធានីភ្នំពេញ អំឡុងពេលភ្ជុំបិណ្ឌកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្បួនរទេះការ៉េមវ៉លស៍ តាមដងផ្លូវរួមនឹងការតុបតែងរទេះពណ៌ក្រហម មានកងបង្វិលជាប់រទេះ និងប៉ោងៗផងនោះ បានទាក់ទាញភ្នែករបស់អតិថិជនគ្រប់វ័យ មកគាំទ្រទិញការ៉េមវ៉លស៍ជាច្រើនមុខ ច្រើនរសជាតិ និងចូលរួមលេងហ្គេមងាយៗ ដោយបង្វិលកងបាញ់កាំភ្លើងជ័រ ហើយឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើនដូចជា កងតម្កល់ទូរស័ព្ទ ម៉ាស់វ៉លស៍ ការបញ្ចុះតម្លៃពីការ៉េមវ៉លស៍ និងរង្វាន់ជាច្រើនទៀត។

អតិថិជនដែលបានចូលរួមខ្លះបានបង្ហាញអារម្មណ៍ថា៖ ពួកគាត់នឹករលឹកដល់វ័យកុមារភាពរបស់ពួកគាត់ដែលធ្លាប់រត់តាមកង់ការ៉េមពេលឃើញក្បួនរទេះរបស់យើង ហើយប្អូនៗកុមារមួយចំនួនទៀតបានបង្ហាញអារម្មណ៍ថា រំភើបរីករាយខ្លាំងនឹងក្បួនរទេះដែលពួកគាត់មិនធ្លាប់ឃើញពីមុនមក ហើយអ្វីដែលកាន់តែពិសេសនោះ គឺវត្តមាន Influencer SOY SENGHOUR នៅតាមទីតាំងលក់នោះផងដែរ។

SOY SENGHOUR បានបង្ហាញនូវអារម្មណ៍ថា​៖

អតិថិជនទាំងអស់អាចបន្តភាពរីករាយនឹងក្បួនរទេះការ៉េមវ៉លស៍ចំនួន២០នេះ រហូតដល់បំណាច់ឆ្នាំ២០២២។ ដូចនេះនៅរង់ចាំអ្វីទៀត? សូមស្វែងរកក្បួនរទេះការ៉េមវ៉លស៍ទាំងអស់គ្នា!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]