រាជធានីភ្នំពេញ៖ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយបទ «ទឹកចិត្តបុរសខ្លាំង» ត្រូវបានបង្ហោះជាផ្លូវការនៅលើទំព័រហ្វេសប៊ុកផេករបស់ស្រាបៀរ ប្ល៊ែកផេនធ័រ Black Panther Stout Beer។ ហើយអ្វីដែលលើសពីការ​រំពឹងទុក​​នោះ គឺបទចម្រៀងមួយនេះ មានចំនួនអ្នកគាំទ្រ និងចូលទស្សនារហូតទៅដល់ជាង ១.៤ លាន ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«ទឹកចិត្តបុរសខ្លាំង» ជាបទចម្រៀងដំបូង ដែលតារាចម្រៀងរៀមច្បងចង្វាក់ភ្លេង Rap លោក ប៊ីអាយជី បានចាប់ដៃគូជាមួយបុរសសម្លេងផ្អែមមានទឹកដម លោក ទុំ សុវត្ថិ។ អ្វីដែលគួរឱ្យ​ចាប់អារម្មណ៍នោះគឺបទ «ទឹកចិត្តបុរសខ្លាំង» បានរួមបញ្ចូលគ្នាទាំងចង្វាក់ភ្លេងធម្មតា និងចង្វាក់ភ្លេង Rap ដែលធ្វើឱ្យចម្រៀងមួយបទនេះកាន់តែពីរោះរណ្តំ ទទួលបានការគាំទ្រគួរឲ្យភ្ញាក់ផ្អើល។

បើងាកមកចាប់អារម្មណ៍ពីអត្ថន័យរបស់បទចម្រៀងនេះវិញ «ទឹកចិត្តបុរសខ្លាំង» បានឆ្លុះបញ្ចាំងពីជីវិតតស៊ូដោយភាពហានក្លារបស់បងប្អូនបុរសៗ ដែលមានកម្លាំងមាំមួន មានការតស៊ូ ពោរពេញដោយឆន្ទៈ និងទឹកចិត្តដ៏មោះមុតក្នុងជីវិត។ មិនថានៅក្នុងវាលស្រែចំការ ការដ្ឋានសាងសង់ ឬទីណានោះទេ ពួកគាត់តែងតែតស៊ូខិតខំធ្វើការដោយយកចិត្តទុកដាក់ ជាមួយកម្លាំងកាយ កម្លាំងចិត្ត ដ៏រឹងមាំរបស់ពួកគាត់។ ទោះជាមានឧបសគ្គចំពោះមុខច្រើនយ៉ាងណាក៏ដោយ ពួកគាត់នៅតែពុះពារ យកជម្នះដោយមិនរួញរា។

តាមរយៈការខិតខំ អង់អាច ពុះពារយ៉ាងស្វាហាប់របស់បុរសខ្លាំងរបស់យើង ពួកគាត់បាននាំយកសមិទ្ធផលជាច្រើនដូចជា អគារខ្ពស់ៗ ទិន្នផលស្រូវ អង្ករ និងផលានុផលនានាជាច្រើនទៀត។

ដូច្នេះ បើចង់ជ្រាបច្បាស់ពីបទ «ទឹកចិត្តបុរសខ្លាំង» សូមទស្សនាវីដេអូខាងក្រោម  ឬ​ Facebook

សូមបញ្ជាក់ផងដែរថា ស្រាបៀរ ប៊្លែកផេនធ័រ ត្រូវបានផលិតតាំងពីឆ្នាំ ២០០៤ ដែលជាស្រាបៀរស្តោតដ៏ល្បីនៅក្នុងប្រទេសកម្ពុជា។ ស្រាបៀរ ប៊្លែកផេនធ័រ មានកម្រិតជាតិអាល់កុល ៨% និងមានប្រភេទកំប៉ុង/ដបចំណុះ ៣៣០ មិល្លីលីត្រ និងកំប៉ុងធំចំណុះ ៥០០ មិល្លីលីត្រ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]