ទឹកលាងដៃសម្លាប់មេរោគឬអាល់កុលលាងដៃជាជម្រើសងាយស្រួលក្នុងការសម្អាតដៃជំនួស​ការ​សាប៊ូនិងទឹកដើម្បីកាត់បន្ថយការឆ្លង និងចម្លង​មេរោគ ជាពិសេសមេរោគបង្ក​​ជំងឺផ្លូវដង្ហើម​ដូចជា​ជំងឺ​កូវីដ១៩ ជំងឺផ្តាសាយជំងឺរលាកទងសួតជាដើម។ ដោយឡែកម៉ាក់ៗកំពុងពពោះ​​និងក្មេងតូចៗគួរប្រើ​ទឹក​លាងដៃ​សម្លាប់មេរោគពិសេស​លើស​ធម្មតា​។ ហេតុអ្វី?

១. កម្រិតសុវត្ថិភាព

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាធម្មតាធាតុផ្សំសំខាន់នៅក្នុងទឹកលាងដៃសម្លាប់មេរោគគឺអាល់កុលដែលមានតួនាទីកម្ចាត់និងសម្លាប់មេរោគបាន។ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ទឹកលាងដៃសម្លាប់​មេរោគ​ត្រូវមាន​អាល់កុលយ៉ាងតិច ៦០%។ ប៉ុន្តែអាល់កុលមានច្រើនប្រភេទ ហើយ​អាល់កុល​ដែល​មានសុវត្ថិភាពក្នុងការប្រើជាធាតុផ្សំក្នុងទឹកលាងដៃសម្លាប់​មេរោគគឺអេតាណុល (Ethanol)។

២. ប្រភេទអេតាណុល

  • ប្រភេទទី១៖ អេតាណុល (Ethanol)ឬអេតាណុលសំយោគដែលផលិតពីវត្ថុធាតុដើមគីមីដែលបានទទួលបានពីប្រេងឥន្ធនៈ ឬឧស្ម័នធម្មជាតិ។
  • ប្រភេទទី២៖ បាយអូ-អេតាណុល (Bio Ethanol) ដែលផលិតឡើងតាមរយៈការផ្អាប់វត្ថុធាតុដើមដូចជា ស្ករពីមើមឆាយថាវក្រហម ពោត ចំបើង និង​ឈើ។

៣. ធាតុផ្សំនិងសារធាតុគីមីបង្កគ្រោះថ្នាក់

បើអាល់កុលក្នុងទឹកលាងដៃសម្លាប់មេរោគ​មិនមែនជា​អេតាណុល (Ethanol) ហើយមានលាយ​សារធាតុ​គីមីបង្កគ្រោះថ្នាក់​នោះ​អ្នក​ប្រើ​នឹង​ជួប​ផលផលប៉ះពាល់​មួយចំនួនខានមិនបាន។ តើអាច មាន​ផលប៉ះពាល់​អ្វីខ្លះ? ម៉េចបានគ្រោះថ្នាក់​ដល់ស្ត្រីពពោះនិងក្មេងក្រោម ៣ឆ្នាំ?

  • អ៊ី​សូ​ប្រូ​ប៉ា​ណុល៖ ជាអាល់កុលមានជាតិពុល ប្រើសម្រាប់ជូត ​ផលិត​​ពីឧស្ម័ន propylene និង​ទឹក​ដែលយើង​ប្រើសម្រាប់សម្អាត និងសម្លាប់​មេរោគ។
  • មេតាណុល៖ ជាអាល់កុលមានជាតិពុល ប្រើក្នុងវិស័យឧស្សាហកម្មដើម្បីផលិតថ្នាំលាប ទឹក​ជូតកញ្ចក់ឡាន សារធាតុ​ផ្ទុះ ឬផ្លាស្ទិកជាដើម។
  • Phthalates៖ ជាធាតុផ្សំបន្ថែមក្លិនក្រអូបដល់ទឹកលាងដៃសម្លាប់​មេរោ​គដែលអាចប៉ះពាល់​ដល់​ការលូតលាស់កូនក្នុងផ្ទៃ។
  • Parabens៖ ជាសារធាតុការពារដុះផ្សិត កុំឱ្យទឹកលាងដៃសម្លាប់មេរោគខូច តែសារធាតុនេះ​អាច​បង្កើនហានិភ័យជំងឺមហារីក
  • Benzalkonium chloride៖ ជាសារធាតុសម្លាប់មេរោគដែលអាចប៉ះពាល់ផ្លូវដង្ហើម ប្រព័ន្ធ​រំលាយ​អាហារ និងបង្កឲ្យមានបញ្ហាស្បែកដូចជា រមាស់ រោល ឬរបកស្បែកជាដើម។
  • Alkali៖ ជាសារធាតុសម្រាប់ផលិតសាប៊ូ ហើយអាចបណ្តាលស្ងួតស្បែក ឬប្រតិកម្មស្បែក និង​រលាកបំពង់អាហារបើចូលក្នុងមាត់។ផលប៉ះពាល់ចំពោះក្មេង(ក្រោមអាយុ ៣ឆ្នាំ)

ក. ផលប៉ះពាល់ចំពោះក្មេងតូច

ច្បាស់ណាស់ថា​ក្មេង​តូច ពិតជាងាយរងគ្រោះ​ជាងមនុស្សធំពេញវ័យ​លើ​កត្តាសុវត្ថិភាព ពិសេស​កត្តា​អនាម័យនិងការចម្លងរោគ។ ទម្លាប់​ក្មេងអាយុក្រោម ៣ឆ្នាំ តែងតែដាក់ដៃចូល​មាត់ដោយសារ​រមាស់ធ្មេញ មានទំលាប់បៀមម្រាមដៃ ឬខាំក្រចកជាដើម។

ម្យ៉ាងទៀតក្មេងតូចៗអាចចាប់កាន់ចំណីញុំាទាំងទឹកលាងដៃសម្លាប់មេរោគនៅជាប់ដៃមិនទាន់ស្ងួតក៏មាន។ លើសពីនេះទៅទៀតក្មេងតូចមានប្រព័ន្ធភាពសុំានៅខ្សោយនិងមានស្បែកខ្ចី សារធាតុ​គីមី​ឬ​អាល់កុល​​ក្នុងទឹកលាងដៃសម្លាប់មេរោគអាចចូលក្នុងខ្លួនឬជ្រាបតាមស្បែករបស់អូនតូចបាន ហើយ​អាចបង្កឱ្យពុលអាល់កុល មានបញ្ហាស្បែកនិងប៉ះពាល់សុខភាព។

ខ. ផលប៉ះពាល់ចំពោះស្ត្រីកំពុងមានផ្ទៃពោះ

ការប្រើទឹកលាងដៃសម្លាប់មេរោគដែលមានសារធាតុគីមី អាចប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃ និងសុខភាពម៉ាក់ៗព្រោះក្នុងអំឡុងពេលពពោះ សុខភាពម៉ាក់ៗចុះខ្សោយ។

ដើម្បីសុវត្ថិភាពចំពោះស្រ្តីពពោះនិងក្មេងអាយុក្រោមបីឆ្នាំគួរប្រើទឹកលាងដៃសម្លាប់មេរោគ (អាល់កុលឬអាល់កុលជែល) ដែល​សុវត្ថិភាពមានអាល់កុលជា​បាយអូ-អេតាណុល (Bio Ethanol)។

ចំណុចសំខាន់

– ទឹកលាងដៃសម្លាប់​មេរោគ​ត្រូវមានអាល់កុលប្រភេទអេតាណុលយ៉ាងតិច ៦០%។– អេតាណុលមានពីរប្រភេទ៖

  • អេតាណុលឬអេតាណុលសំយោគ
  • បាយអូ-អេតាណុល

– ដើម្បីសុវត្ថិភាពចំពោះស្រ្តីពពោះនិងក្មេងអាយុក្រោមបីឆ្នាំគួរប្រើទឹកលាងដៃសម្លាប់មេរោគផ្សំពីបាយអូ-អេតាណុល គ្មាន Phthalates, Parabens, Benzalkonium chloride ឬAlkali។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]