កម្សាន្ត៖ អាចនិយាយបានថា កម្មវិធីប្រកួតបវរកញ្ញា Miss Grand International បានបង្កើតឡើងរយៈពេល១០ឆ្នាំ ដែលគិតចាប់តាំងពីឆ្នាំ២០១៣ រហូតមកទល់ឆ្នាំ២០២២នេះ។ ពិតណាស់ ក្នុងនោះប្រទេសកម្ពុជាយើង ក៏មានបវរកញ្ញាMiss Grand Cambodia ៩នាក់ ដោយ៧នាក់នាក់ ធ្លាប់បានចេញទៅប្រកួតផងដែរ។
យ៉ាងណាមិញ បើក្រឡេកមើលបវរកញ្ញា Miss Grand Cambodia ទាំង៩ជំនាន់ ឃើញថាម្នាក់ៗសុទ្ធតែមានរូបសម្រស់សម្រស់ស្រស់ស្អាត មានរូបរាងខ្ពស់ស្រឡះ ចំណេះដឹងល្អ បូករួមនឹងសមត្ថភាពទេពកោសល្យខ្លាំងមិនចាញ់បវរកញ្ញាបណ្ដាប្រទេសផ្សេងនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ក្នុងចំណោមបវរកញ្ញា Miss Grand Cambodia ទាំង៨ជំនាន់នេះ គេចាប់អារម្មណ៍ឃើញថា ៣ឆ្នាំចុងក្រោយនេះបវរកញ្ញាខ្មែរអាចមានឱកាសចូលដល់Topកំពូលប្រចាំកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ Miss Grand International។ ហើយបវរកញ្ញាទាំង៣ជំនាន់ ដែលអាចឈានចូលដល់Topកំពូលនោះមានដូចជា៖
១៖ កញ្ញា លីវ ជីលី
កញ្ញា លីវ ជីលី ជាបវរកញ្ញា Miss Grand Cambodia 2020 ដោយនាងបានទៅប្រកួតនៅឯប្រទេសថៃ ហើយអំឡុងពេលប្រកួតនាងទទួលបានពាន Miss Popular Vote និងមានឱកាសចូលTop20ដោយស្វ័យប្រវត្តិពីការបោះឆ្នោតច្រើនជាងគេ។
២៖ កញ្ញា ប៉ូគឹមថេង សុតធីតា
កញ្ញា ប៉ូ គឹមថេងសុតធីតា ជាបវរកញ្ញា Miss Grand Cambodia 2021 ហើយនាងក៏មិនខុសពីកញ្ញា លីវ ជីលីនោះទេ នាងក៏ទទួលបានពាន Miss Popular Vote និងមានឱកាសចូលដល់Top10ដោយស្វ័យប្រវត្តិផងដែរ។
៣៖ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឲ្យមហាជនរំភើបនឹងនាងគ្រប់គ្នា ខណៈពេលអំឡុងពេលប្រកួត Miss Grand International នាងអាចឈានដល់Top10 ពករមទាំងទទួលបានតំណែងជាលំដាប់រងទី៥ ហើយនឹងបានមកុដមួយ ប្រចាំកម្មវិធីលំដាប់ថ្នាក់អន្តរជាតិMiss Grand International 2022។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]