ភ្នំពេញ៖ ក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda ដោយមានការសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​បានចូលរួមព្រឹត្តិការណ៍ពិព័រណ៌ការងារយ៉ាងធំប្រចាំឆ្នាំ២០២២  ដែលចាប់ធ្វើឡើងកាលពីថ្ងៃទី២៨ និង ២៩ ខែតុលា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈពិព័រណ៌នេះ ក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda គឺជាម្ចាស់ឧបត្ថម្ភដ៏សំខាន់មួយ និងបានដាក់ស្ដង់ដ៏ធំមួយ ដើម្បីជួប និងស្វែងរកបុគ្គលិកពេញម៉ោងមានសមត្ថភាព និងដៃគូដឹកជញ្ជូនបន្ថែមចូលមកធ្វើការ ក៏ដូចជាសហការជាមួយ foodpanda។ នៅស្ដង់របស់ foodpanda ផងដែរ ក៏មានផ្ដល់នូវព័ត៌មានអំពីការស្វែងរកបុគ្គលិក ឬដៃគូដឹកជញ្ជូន និងគោលការណ៍នៃការដាក់ពាក្យផងដែរ។

មិនតែប៉ុណ្ណោះ ក៏មានកម្មវិធីកំសាន្តផ្សេងៗទៀតដូចជា ការបង្វិលកងផ្សងសំណាង និងល្បែងកំសាន្ដ ដើម្បីឈ្នះរង្វាន់យ៉ាងច្រើនពី foodpanda ដូចជាគូប៉ុងបញ្ចុះតម្លៃ កាដូ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផង។  

ក្រៅពីផ្ដល់ឱកាសការងារដល់បងប្អូនខ្មែរយើង foodpanda បានចាប់យកឱកាសដ៏ល្អនេះ ដើម្បីផ្សព្វផ្សាយបន្ថែមពីសេវាកម្ម និងប្រ៊េនរបស់ខ្លួនឲ្យកាន់តែធំទូលាយជាងមុន ជាការជម្រុញឲ្យមានអតិថិជនប្រើប្រាស់សេវាកម្មដឹកជញ្ជូនអាហារ ក៏ដូចជាសេវាកម្មដឹកជញ្ជូនរបស់ប្រើប្រាស់ប្រចាំថ្ងៃ និងសេវាកម្ម pick-up (កុម្ម៉ង់តាម foodpanda តែទៅយកនៅហាងផ្ទាល់) កាន់តែច្រើនជាងមុន។ ការបង្ហាញខ្លួនរបស់ foodpanda លើកនេះក៏មានការផ្សាភ្ជាប់ទំនាក់ទំនងកាន់តែល្អជាងមុនជាមួយក្រុមហ៊ុនចូលរួមផ្សេងៗផងដែរ។

កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុន foodpanda បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាផងដែរ។

បច្ចុប្បន្ននេះរាល់ការកុម្មង់តាម foodpanda ក៏មានការផ្តល់ជូនពិសេសផងដែរដូចជា ការទិញមួយថែមមួយ ការបញ្ចុះច្រើន និងការដឹកជញ្ជូនឥតគិតថ្លៃ​ជាដើម។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័រហេ្វសប៊ុកផ្លូរការរបស់ foodpanda (KH)  តាមរយះតំណរនេះ https://www.facebook.com/foodpandaCambodiaKH ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ https://rider.foodpanda.com.kh/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]