ហេតុអ្វីកូនគួរញុំាអាហារជួយកាត់បន្ថយការរលាកក្នុងខ្លួន? ការរលាកក្នុងខ្លួនគឺជាការឆ្លើយតបរបស់រាងកាយទៅនឹងការវាយប្រហារដូចជាការឆ្លងមេរោគ របួស ប៉ះពាល់សារធាតុគីមីឬជំងឺជាដើម ប៉ុន្តែការរលាកក្នុងខ្លួនមានទាំងល្អនិងអាក្រក់ ហើយការរលាកក្នុងខ្លួនដែលអាក្រក់អាចបង្កផលវិបាកសុខភាពជាច្រើនដល់កូន។
ការលាកក្នុងខ្លួនមានទាំងល្អនិងអាក្រក់ដែលចែកចេញជាពីរប្រភេទគឺ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក. ការរលាកក្នុងខ្លួនស្រួចស្រាល់
ការរលាកក្នុងខ្លួនស្រួចស្រាល់ជារឿងល្អ ព្រោះកើតឡើងនៅពេលប្រព័ន្ធភាពសុំាការពាររាងកាយពីបាក់តេរី វីរុសឬការរបួសជាដើម កុំឱ្យរាងកាយមានការខូចខាតកាន់តែខ្លាំងឬជួយព្យាបាលរាងកាយឱ្យឆាប់ជា។ ឧទាហរណ៍ ពេលកូនគ្រុនផ្តាសាយ កូនអាចក្តៅខ្លួនដោយសារប្រព័ន្ធភាពសុំាកូនកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគ។
ខ. ការរលាកក្នុងខ្លួនរុំារ៉ៃ
ភាពធាត់លើសទម្ងន់ ភាពតានតឹង ការគេងមិនគ្រប់គ្រាន់និងការញ៉ាំអាហារដូចជាអាហារបំពង អាហារឬភេជ្ជៈផ្អែមៗ សាច់ក្រហម អាហារកែច្នៃ អាហារហ្វាសហ្វូតច្រើន ឬជំងឺប្រព័ន្ធភាពសុំាវាយប្រហារខ្លួនឯង ក៏បណ្តាលឱ្យមានការរលាកក្នុងខ្លួនកូនដែរ។
ការរលាកបន្តកើតឡើងយូរៗទៅកូននឹងមានការរលាកក្នុងខ្លួនរុំារ៉ៃ ហើយបណ្តាលឱ្យកោសិកា ជាលិកា សន្លាក់ សរសៃឈាមនិងសរីរាង្គដែលមានសុខភាពល្អខូចដែលអាចបង្កឱ្យកូនកើតជំងឺដូចជាមានបញ្ហាអាលែកហ្ស៊ី បាក់ទឹកចិត្ត ទឹកនោមផ្អែម ឈឺសន្លាក់ ឬជំងឺបេះដូងជាដើម ដែលអ្វីទាំងនេះអាចកើតឡើងនៅពេលកូនធំពេញវ័យឬមានអាយុច្រើន។
អាហារជួយកាត់បន្ថយការរលាកក្នុងខ្លួនកូន
តាមការសិក្សាបានឱ្យដឹងថារបបអាហារមួយចំនួនអាចជួយកាត់បន្ថយការរលាកក្នុងខ្លួនកូនបាន ហើយជួយឱ្យកូនមានសុខភាពល្អទៀតផង។
- បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ៖ មិនត្រឹមតែសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកាត់បន្ថយការរលាកក្នុងខ្លួនកូនទេ ថែមទាំងសម្បូរជាតិសរសៃ (Prebiotics) ទៀតផង
- អាស៊ីដអូមេហ្កា-៣៖ ប្រេងអូលីវ ផ្លែបឺរ ត្រីសាល់ម៉ុន គ្រាប់ផ្លែឈើដូចជាគ្រាប់អាល់ម៉ុន វ៉ុលណាត់ ស្វាយចន្ទី។ល។
- បាក់តេរីល្អ (Probiotics)៖ យ៉ាអួរ ជ្រក់ គីមឈឺជាដើមអាចជួយបង្កើនបាក់តេរីល្អៗក្នុងពោះវៀន ព្រោះបាក់តេរីល្អៗក្នុងពោះវៀនមាននាទីកាត់បន្ថយការរលាកក្នុងពោះវៀននិងក្នុងខ្លួនកូន។
បើកូននៅញុំាទឹកដោះគោម្សៅ ម៉ាក់ប៉ាគួរឱ្យកូនញុំាទឹកដោះគោម្សៅដែលមានផ្ទុក SYNBIOTICS ដែលជាការសំយោគបញ្ចូលគ្នារវាង Prebiotics និង Probiotics ជួយឱ្យក្រពះពោះវៀនកូនមានសុខភាពល្អ មានអារម្មណ៍ល្អ មានប្រព័ន្ធការពាររាងកាយរឹងមាំ កាត់បន្ថយការរលាកក្នុងខ្លួននិងអភិវឌ្ឍខួរក្បាលបានល្អ។
ចំណុចសំខាន់
– ការលាកក្នុងខ្លួនចែកចេញជាពីរប្រភេទគឺ៖
- ការរលាកក្នុងខ្លួនស្រួចស្រាល់៖ ជារឿងល្អដោយសារប្រព័ន្ធភាពសុំាការពាររាងកាយពីមេរោគឬការរបួសជាដើម
- ការរលាកក្នុងខ្លួនរុំារ៉ៃ៖ អាចបង្កឱ្យកូនកើតជំងឺដូចជាមានបញ្ហាអាលែកហ្ស៊ី បាក់ទឹកចិត្ត ទឹកនោមផ្អែម ឈឺសន្លាក់ឬបេះដូងជាដើម
– របបអាហារជួយកាត់បន្ថយការរលាកក្នុងខ្លួនកូន៖
- បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ
- អាស៊ីដអូមេហ្កា-៣
- បាក់តេរីល្អ (Probiotics)
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]