កូរ៉េខាងត្បូង៖ តារាសម្ដែងកូរ៉េ Song Joong Ki បានបដិសេធថា រូបលោក មិនទាក់ទងជាមួយតារាសម្ដែង Kim Tae Ri ទេ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាលោក បានបណ្តើរគ្នាដូចគូស្នេហ៍ កាន់ដៃគ្នានៅប្រទេសបារាំង បង្កឲ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម។

ជាក់ស្តែងជាការឆ្លើយតបនឹងប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ២៨ ខែតុលា ក្រុមហ៊ុនគ្រប់គ្រងរបស់ Song Joong Ki មានឈ្មោះថា High Zium Studio បាននិយាយថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភ្នាក់ងាររបស់តារាសម្តែង Song Joong Ki 

គួរំលឹកផងដែរថា ព័ត៌មានពីគូស្នេហ៍ទាំងពីរបានផ្ទុះឡើង បន្ទាប់ពីរូបថតនារី និងបុរសម្នាក់ដើរចាប់ដៃគ្នាតាមដងផ្លូវក្នុងទីក្រុងប៉ារីស ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ ចំណងជើងសម្រាប់រូបថតគឺ Song Joong Ki និង Kim Tae Ri កំពុងណាត់ជួប។

ដោយសារតែរូបថតនោះថតពីខាងក្រោយ គ្មាននរណាម្នាក់អាចសម្គាល់មុខមនុស្សពីរនាក់នៅក្នុងរូបថតនោះទេ។ បន្ទាប់មក ទស្សនិកជនមួយចំនួនបានរកឃើញថា នេះគឺជារូបថតរបស់ Hyun Bin និង Son Ye Jin ពេលដែលអ្នកទាំងពីរទៅក្រេបទឹកឃ្មុំនៅអាមេរិកកាលពីប៉ុន្មានខែមុនតែប៉ុណ្ណោះ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Kim Tae Ri
Song Joong Ki
Song Joong Ki និង Kim Tae Ri
រូបភាពដែលសង្ស័យអ្នកទាំងពីរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]