ថៃ៖ ថ្មីៗនេះ យោងតាមសារព័ត៌មានក្នុងស្រុកថៃ បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅនេះ  លោក Nawat Itsaragrisil ស្ថាបនិកកម្មវិធីប្រកួតសម្រស់ Miss Grand International បានចេញមកបកស្រាយ និងលើកឡើង ការដែលបវរកញ្ញា Mauritius នាង Yuvna Rinishta បានបោះបង់តំណែងលំដាប់រងទី៥។

បើតាម លោក Nawat បានបង្ហាញថា កំពូលសម្រស់ទាំង១០ ត្រូវតែចុះកិច្ចសន្យារយៈពេលមួយឆ្នាំ ។ ហើយសម្រាប់ តំណាងប្រទេស Mauritius នាង Yuvna Rinishta ដែលបានឈានដល់កំពូលទាំង១០ ដោយសារការបោះឆ្នោតរបស់ទស្សនិកជន នាងត្រូវចុះកិច្ចសន្យារយៈពេលមួយឆ្នាំ ជាមួយអ្នករៀបចំការប្រកួត។ យ៉ាង​ណា​មិញ អ្នក​រៀបចំ​កម្មវិធី​ តែង​តែជួប​បញ្ហា​ជា​បន្តបន្ទាប់​ ដោយ​សារ​តែ​មិត្ត​ប្រុស​របស់ បវរកញ្ញារូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស លោក Nawat បានលើកឡើងទៀតថា បុរសដែលបានរៀបរាប់ខាងលើ បានស្នាក់នៅក្នុងសណ្ឋាគារតែមួយជាមួយបេក្ខជន និងក្រុមការងារអំឡុងពេលប្រកួត។ ដោយបុរសម្នាក់នេះ ចង់នៅក្បែរ Yuvna Rinishta គ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយសុំឱ្យអ្នករៀបចំ ធ្វើបច្ចុប្បន្នភាពជាប្រចាំ ហើយក៏មានការឈ្លោះប្រកែកគ្នា រវាងអ្នករៀបចំ និង មិត្តប្រុសរបស់ Yuvna Rinishta ខណៈមានពាក្យពេចន៍មិនសមរម្យ។

ម៉្យាងវិញទៀត លោក Nawat បាននិយាយថា៖

Nawat

យ៉ាងណាមិញ ខាងអ្នករៀបចំកម្មវិធីប្រកួត ក៏បានប្រកាសថា តំណាងប្រទេស Mauritius នាង Yuvna Rinishta បានបោះបង់តំណែងលំដាប់រងទី៥ ដោយសារតែ នាងមិនអាចបំពេញតាមកាលវិភាគការងារបាន៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Nawat
Miss Grand Mauritius
Miss Grand Mauritius
Miss Grand Mauritius

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]