តៃវ៉ាន់៖ ថ្មីៗនេះ ស្រាប់តែមានអ្នកលេងអ៊ីនធឺណែតម្នាក់ បានចែករំលែករូបភាពរបស់ តារាសម្ដែងស្រី Barbie Hsu និងស្វាមី ដែលកំពុងតែជួបជុំញ៉ាំអាហារ ជាមួយមិត្តភក្តិ។ នៅក្នុង​រូបថត​នោះ បើទោះបីជា រូបនាងបានបង្ហាញពីភាពស្រស់​ស្អាត​ តុបតែងខ្លួនពាក់​អាវ​រលុងក៏ពិតមែន ប៉ុន្តែ​មនុស្សជាច្រើន ​នៅ​តែមើល​ឃើញពី​រូបរាងដ៏គួរឲ្យសង្ស័យរបស់នាង។

ដោយយោងតាមប្រព័ន្ធផ្សព្វផ្សាយ រូបភាពថ្មីៗរបស់ Barbie Hsu បានក្លាយជាចំណុចពិភាក្សាយ៉ាងឆាប់រហ័សពីទស្សនិកជន ខណៈតាមរយៈ​ព័ត៌មាន​បានបង្ហាញពីការចូលរួមកម្មវិធីជប់លៀង របស់ប្ដីប្រពន្ធអ្នកទាំងពីរ ​ជាមួយ​សាច់​ញាតិនិងបាន​ថត​ជាមួយ​គ្នា ដោយតារា​ស្រី​តៃវ៉ាន់​រូប​នេះ ​បាន​បង្ហាញ​ក្បាល​ពោះ​ធំ ​ដូច​ជា​កំពុង​ពពោះកូន ជាមួយនឹងស្វាមី​ថ្មី លោក DJ Koo។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ថែមទាំងមានការលើកឡើងទៀតថា តារាស្រីរូបនេះ មានផ្ទៃពោះ២ខែមកហើយ ដោយកាល​ពី​ដើម​ខែ​កក្កដា អ្នកគាំទ្រក៏​បានចាប់អារម្មណ៍ពី ​ព័ត៌មានដែល​ថា ​នាង​មាន​ផ្ទៃ​ពោះ​ជាមួយ​ស្វាមី​ថ្មី​ទៀតផង។ តែទោះជាយ៉ាងណាក៏ដោយ ម្តាយរបស់នាង បានបដិសេធពីការមានផ្ទៃពោះរបស់ កូនស្រី។ បើសូម្បីតែនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ លោក DJ Koo ក៏បាននិយាយថា អ្នកទាំងពីរ មិនមានគម្រោងបង្កើតកូននោះទេ ដោយសារតែសុខភាពមានកម្រិត៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu 
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]