កូរ៉េខាងត្បូង៖ ថ្មីៗនេះ រូបភាពរបស់ តារាសម្ដែង លោក Song Joong Ki និង Kim Tae Ri ដែលបានកាន់ដៃនិងណាត់ជួបគ្នា នៅអាមេរិក បានសាយភាយពេញបណ្តាញសង្គម ដែលធ្វើឲ្យមានការលើកឡើង និងបង្កឱ្យមានព័ត៌មានសង្ស័យពីទំនាក់ទំនងស្នេហា។

ជាពិសេស តារាប្រុសរូបនេះ ក៏ធ្លាប់បានលើកឡើងអំពី Kim Tae Ri ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលភាពយន្ត Busan ក្នុងខែតុលា ឆ្នាំ ២០២១។ ហើយរូបលោក ថែមទាំងបានរំឮកដល់កន្លែងថតរឿង Victory ហើយនិយាយថាខ្លួន ពិតជានឹក Kim Tae Ri និងសង្ឃឹមថានាង នឹងនៅទីនេះជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា បន្ទាប់ពីមានរឿងសង្ស័យនេះឡើង យោងតាមសារព័ត៌មាន Star News បានរាយការណ៍ថា ក្រុមហ៊ុនគ្រប់គ្រងរបស់ លោក Song Joong Ki បានបដិសេធថា តារាប្រុសរូបនេះមិនបានទាក់ទងជាមួយនឹង តារាស្រី Kim Tae Ri នោះទេ និងបានលើកឡើងថា នោះគឺជាព័ត៌មានមិនពិត៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki 
Song Joong Ki
Song Joong Ki
Song Joong Ki និង Kim Tae Ri
Song Joong Ki និង Kim Tae Ri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]