រាជធានីភ្នំពេញ ៖ ទោះជីវិតគ្រួសារនិងជីវភាពសព្វថ្ងៃមានសុភមង្គលបរិបូណ៌ហូរហៀក្តី តែជំ.ងឺចាស់របស់ ឧកញ៉ា ខេមរៈ សិរីមន្ត នៅព្យាបាលមិនទាន់ជាសះស្បើយ ខណៈប្អូនស្រីបានបា.ត់បង់ជីវិតជិត៤ឆ្នាំទៅហើយ រាល់ពេលនិយាយដល់រឿងប្អូនម្តងៗ រូបលោកតែងសម្រក់ទឹកភ្នែក នឹករឮកស្តាយប្អូនជាខ្លាំង។
ជាក់ស្តែង ក្នុងពិធីបុណ្យគម្រប់ខួប៣ឆ្នាំរបស់ប្អូនស្រី កាលពីប៉ុន្មានខែមុននេះ រូបលោកបញ្ជាក់ដោយរលីងរលោងទឹកភ្នែកថា ប្អូនស្រីធ្វើឲ្យរូបលោកនឹកឃើញគ្រប់ពេល រូបភាពប្អូនជាក្មេងស្រីល្អម្នាក់ ស្តាប់បង្គាប់គ្រួសារ មិនធ្វើឲ្យគ្រួសារកើតទុ.ក្ខម្តងណាឡើយ ពេលបាត់បង់មានអារម្មណ៍ថាស្រ.ណោះខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ហ្វេនៗចាំសម្គាល់ នឹកឃើញប្អូនស្រីម្តងណាក៏រូបលោកសម្រក់ទឹកភ្នែក ជាហេតុធ្វើឲ្យគេឯងសរសើរពីទំហំទឹកចិត្តបងប្រុសដូចជាលោកឧកញ៉ាជាខ្លាំង ជាពិសេស ថ្មីៗនេះ ក្នុងការLive ឧកញ៉ា បានបង្ហើបរឿងថ្លៃព្យាបាលប្អូនស្រី កាលនៅសម្រាកក្នុងមន្ទីរពេទ្យ៥ឆ្នាំក្នុងប្រទេសថៃ មួយខែៗត្រូវចំណាយចន្លោះពី ៣ម៉ឺនទៅ៥ម៉ឺនដុល្លារ ពេលធ្វើទុ.ក្ខខ្លាំង ថ្នាំ១ម្ជុលតម្លៃ១ម៉ឺនក៏មាន សរុបលុយមកគឺខ្ទង់លានដុល្លារ ប៉ុន្តែរូបលោកមិនធ្លាប់ហាមាត់ពឹងពាក់អ្នកគាំទ្រឡើយ សូម្បីគ្រូពេទ្យស្រុកថៃក៏ភ្ញាក់ពេលដឹងថា បងប្រុស ស្រីពៅ ត្រឹមជាតារាចម្រៀង ប៉ុន្តែមានលទ្ធភាពព្យាបាលប្អូន ត្រូវការលុយពេលណាមានពេលហ្នឹង មិនជំពាក់ពេទ្យម្តងណាឡើយ។
ដោយសារ រូបលោកបានជួយប្អូនអស់ពីលទ្ធភាពដូច្នេះហើយ ទើបរាល់ពេលនឹកប្អូនស្រីម្តងៗ រូបលោកមានអារម្មណ៍ស្ងប់ នឹកម្តងៗគឺនឹកអនុស្សាវរីយ៍ល្អៗ ប៉ុន្តែឲ្យស្តាយក្រោយព្រោះជួយប្អូនមិនបានគឺមិនមានឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]