ថៃ៖ មកដល់ពេលនេះ ក្រៅពី ម្ចាស់ជ័យលាភីគ្រងមកុដ ដែលបានទៅលើបវរកញ្ញាតំណាងប្រទេសប្រេស៊ីល នៅក្នុងកម្មវិធី Miss Grand International 2022 ហើយនោះ សម្រាប់បវរកញ្ញាតំណាងប្រទេសថៃ នាង Engfa ដែលបានជាប់លំដាប់រងទី ១ ក៏ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍មិនធម្មតា ជាពិសេស ទៅលើប្រវត្តិក៏ដូចរឿងររ៉ាវរបស់នាងកាលពីមុនផងដែរ។ 

ជាពិសេស បើងាកទៅលើមើលពីរូបសម្រស់បច្ចុប្បន្ន របស់ Engfa គឺជាបវរកញ្ញាមួយរូប ដែលមានភាពស្រស់ស្អាត ទាំងរូបរាង ​និងមុខមាត់ក៏ដូចជាមានសមត្ថភាព ដែលអាចដណ្ដើមបានជ័យលាភីមួយនេះ ហើយក៏បានធ្វើឲ្យហ្វេនៗ អ្នកតាមដានកម្មវិធីជាច្រើន កាន់តែចង់ដឹងថាពីរូបសម្រស់របស់កាលពីក្មេងៗ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ដោយយោងតាមប្រភពបរទេសមួយ ដែលក្រៅពីបានរៀបរាប់ពីជីវិតរស់នៅរបស់នាង និងគ្រួសារហើយនោះ ក៏បានបន្តបើកបង្ហាញពីរូបភាពជាច្រើនរបស់ Engfa ដែលកំពុងតែទទួលបានការចាប់អារម្មណ៍តែខ្លាំងឡើង ជាមួយនឹងរូបថតកាលពីនៅកុមារភាពរបស់នាង បង្ហាញពីមុខមាត់ស្អាតទាក់ទាញ និងគួរឲ្យស្រលាញ់ទៅតាមបែបក្មេងស្រី ដែលអាចនិយាយបានថា ភាពទាក់ទាញមួយនេះ គឺមិនចាញ់ទៅលើការបង្ហាញសម្រស់បច្ចុប្បន្ននេះ ឡើយ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Engfa
Engfa
Engfa
Engfa
Engfa
Engfa កាលពីក្មេង
Engfa កាលពីក្មេង
Engfa កាលពីក្មេង
Engfa កាលពីក្មេង
Engfa កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]