កូរ៉េខាងត្បូង៖ គឺជារឿងដ៏មិននឹកស្មានដល់ សម្រាប់មនុស្សជាច្រើនដែលបានជាប់កកស្ទះ ក្នុងពេលបានដើរលេងក្នុង Itaewon-dong ដែលជាផ្សារ និងជាសង្កាត់ដ៏ល្បីមួយក្នុងទីក្រុង Yongsan-gu របស់ប្រទេសកូរ៉េខាងត្បូង ដែលជាកន្លែង រៀបចំពិធីបុណ្យ Halloween សម្រាប់ឆ្នាំ ២០២២ ហើយរបាយការណ៍ចុងក្រោយបំផុត ក៏បានបង្ហាញថា មានមនុស្ស ១៤៩ នាក់បានស្លាប់។

ដោយឡែក ជាមួយនឹងព្រឹត្តិការណ៍នេះ សម្រាប់អ្នកតាមដានទៅលើបណ្ដាញសង្គមរបស់ តារាស្រី Vill Wannarot ក៏បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះនាងផងដែរ នៅពេលដែល តារាស្រីរូបនេះ បានអាប់ដេតរូបថតទៅក្នុងរឿង IG និងបាន check in នៅតំបន់ Itaewon  និងបានបង្ហាញថា នាងកំពុងតែ​ស្ថិត​ក្នុង​តំបន់​ ដែល​មាន​មនុស្ស​ច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា ថ្មីៗនេះ តារាស្រី Vill Wannarot បានបង្ហោះសារ ប្រាប់ព័ត៌មានតាមរយៈ IG Story រួម​ជា​មួយ​នឹង​ការ​កាន់​ទុក្ខ​អ្នក​ស្លា.ប់​ ពី​ហេតុ​ការណ៍​បែប​នេះ ព្រមទាំងបានរៀបរាប់ថា ខ្លួនមានសុវត្ថិភាព និងបានត្រឡប់ទៅកន្លែងស្នាក់នៅវិញហើយ ដោយបាន អរគុណអ្នកគាំទ្រទាំងអស់គ្នាដែលបានផ្ដល់ក្ដីបារម្ភចំពោះនាង៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Vill
Vill
Vill
Vill
Vill
Vill
Vill
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]