ភ្នំពេញ៖ នៅក្នុងឆ្នាំនេះ OPPO បាននាំអ្វីពិសេសទៅហ្វេនៗ? នេះគឺជាលើកទី1 សម្រាប់ OPPO ដែលបង្កើត «OPPO Reno SUPERFANS Party» ក្នុងគោលបំណងអញ្ជើញហ្វេនគ្រប់បណ្តាទិសទី ដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាការថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រគ្រប់ជំនាន់របស់ស្មាតហ្វូន OPPO តាំងពី F Series រហូតដល់ Reno Series ក្នុងរយៈពេល 6 ឆ្នាំដែលបានឈានជើងចូលទីផ្សារនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការនាំយកស្មាតហ្វូនគ្រប់ជំនាន់ប្រកបដោយសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ជាពិសេសផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច។

រ៉េត ស៊ូហ្សាណា និង Step
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់កម្មវិធី «OPPO Reno SUPERFANS Party» ធ្វើឡើងនៅឯសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ5 Raffles Hotel Le Royal កាលពីរសៀលថ្ងៃទី30 តុលា 2022 ដោយមានវត្តមានពិសេសពីតារាតំណាងក្រុមហ៊ុន OPPO ទាំង 3 រូបដូចជា ៖ ពេជ្រ សោភា, STEP, រ៉េត ស៊ូហ្សាណា ព្រមទាំងពិធីករដ៏ស្រស់សង្ហា ជា វណ្ណារិទ្ធិ ដែលគាត់ក៏ជា KOL មួយរូបប្រចាំក្រុមហ៊ុន OPPO ផងដែរ ដែលញុំាងបរិយាកាសកម្មវិធីនេះកាន់តែសប្បាយរីករាយ ហើយក៏នាំឲ្យហ្វេនដែលចូលរួមមានអារម្មណ៍រំភើបអាចចែករំលែកបទពិសោធន៍ប្រើប្រាស់ផ្ទាល់ខ្លួន និងមូលហេតុដែលធ្វើឲ្យពួកគាត់នៅតែជ្រើសរើសស្មាតហ្វូន OPPO ជាជម្រើសទី1។

ពេជ្រ សោភា

លើសពីនេះ ក្រុមហ៊ុនក៏បានប្រកាសចែកពានរង្វាន់ទៅកាន់តារាតំណាងទាំង 3 រូបដែលបានសហការឆ្ពោះដំណើររួមគ្នាជាមួយ OPPO នាពេលកន្លងមកនេះ ព្រមទាំងមានការផ្តល់ជូនកាដូអនុស្សាវរីយ៍ដ៏ស្រស់ស្អាតទៅកាន់អ្នកគាំទ្រទាំងអស់ដែលបានចូលរួមតាមរយៈការលេងហ្គេមឆ្លើយសំណួរសប្បាយៗ ហើយនៅចុងកម្មវិធីក៏មានការរៀបចំទទួលទានអាហារជួបជុំគ្នាដ៏រីករាយ ព្រមទាំងមានពិធីកាត់នំគម្រប់ខួប 6 ឆ្នាំរវាងតារាតំណាងជាមួយអ្នកគាំទ្រ។ 

រូបភាព

ជាកិច្ចបញ្ចប់នៃវគ្គនៃកម្មវិធី OPPO បានរៀបចំសំនួរសួរទៅកាន់ហ្វេនដែលចូលរួមទាំងអស់ «តើពួកគាត់មានក្តីស្រមៃសម្រាប់ 6 ឆ្នាំខាងមុខ?» ចុះអ្នកវិញមានក្តីស្រមៃអ្វី? ហើយអ្នកចង់ឲ្យមានកម្មវិធីបែបនេះបន្តទៀតនៅឆ្នាំក្រោយទៀតឬទេ?

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]