បរទេស៖ កាលពីល្ងាចថ្ងៃទី ៣០ ខែតុលាកន្លងទៅនេះ ខាងកម្មវិធី Miss Grand International បានប្រកាសថា នាង Roberta Angela Tammondong ដែលជាបវរកញ្ញាតំណាងប្រទេសហ្វីលីពីន បានក្លាយជាម្ចាស់ជ័យលាភី លំដាប់រងទី៥ ជំនួសបវរកញ្ញាតំណាងប្រទេស Mauritius ។

ដូច្នេះហើយ បវរកញ្ញាតំណាងប្រទេសហ្វីលីពីន ត្រូវបានគេដាក់ឈ្មោះជាផ្លូវការ នៅក្នុងកំពូលទាំង ១០ និងបានអមដំណើរជាមួយនឹងអ្នករៀបចំកម្មវិធី នៅក្នុងសកម្មភាពបន្ទាប់ទៀត។ យ៉ាងណាមិញ ចំពោះការតែងតាំងនេះ ខាងកម្មវិធី ក៏មិនបានប្រាប់ពីមូលហេតុដែលបានជ្រើសរើស នាង Roberta Angela ក្នុងចំណោម បវរកញ្ញាដ៏ស្រស់ស្អាតនៅក្នុងលំដាប់កំពូលទាំង ២០ នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរថា កាលកន្លងមក នៅថ្ងៃទី ២៨ ខែតុលា Miss Grand International បានប្រកាសថា Yuvna Rinishta បានបោះបង់តំណែង និងមកុដ ដោយសារតែ នាងមិនអាចចុះកុងត្រា និងបំពេញកាតព្វកិច្ចជូនអ្នករៀបចំកម្មវិធីបាន។ ដូច្នេះហើយ អ្នករៀបចំកម្មវិធីបានប្រកាសអ្នកជំនួសតំំំណែង ដែលជាអ្នកតំណាងប្រទេសហ្វីលីពីន៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Miss Grand ហ្វីលីពីន
Miss Grand ហ្វីលីពីន
Miss Grand ហ្វីលីពីន
Miss Grand ហ្វីលីពីន
Miss Grand ហ្វីលីពីន
Miss Grand ហ្វីលីពីន
Miss Grand ហ្វីលីពីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]