ភ្នំពេញ៖ អាចនិយាយបានថា កម្មវិធីប្រកួតបវរកញ្ញា Miss Teen International Cambodia ទើបតែធ្វើឡើងបានម្ដងប៉ុណ្ណោះនៅប្រទេសកម្ពុជា។ ហើយក៏នឹងគ្រោងធ្វើឡើងម្ដងទៀត ដែលជាឆ្នាំទី២ ដើម្បីជ្រើសរើសបេក្ខនារីជើងខ្លាំង ឈ្នះក្លាយជាម្ចាស់ជ័យលាភី ព្រមទាំងអាចមានឱកាសចេញទៅប្រកួតលើឆាក Miss Teen International នាពេលខាងមុខ។ 

ពិតណាស់ ថ្មីៗនេះពីកម្មវីធីប្រកួតបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា បានប្រកាសឈ្មោះបេក្ខនារីចំនួន២៧២នាក់ឯណោះ ដែលអាចឈានជើងទៅប្រកួតនៅក្នុងវគ្គ Audition Round។ ដោយប្រកួតជម្រុះដំបូងនេះ គឺនឹងធ្វើឡើងនៅថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ដែលមានទីតាំងនៅផ្សារទំនើប អ៉ីអនម៉លសែនសុខ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើក្រឡេកមើលគណៈកម្មការគេដឹងថា មានបវរកញ្ញាវ័យក្មេងចំនួនពីររូប ដែលនឹងធ្វើជាគណៈកម្មការដាក់ពិន្ទុនៅថ្ងៃប្រកួតវគ្គAudition Round។ ហើយបវរកញ្ញាដែលនឹងធ្វើជាគណៈកម្មការដាក់ពិន្ទុនោះមានដូចជាកញ្ញា ឌី បញ្ញាវិមាលា ម្ចាស់តំណែង Miss Teen International Cambodia 2021 និងកញ្ញា ប៉ាង ពេជ្ររចនា ជាMiss Asia Global Cambodia 2022៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ប៉ាង ពេជ្ររចនា 
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]