ថៃ៖ ក្រៅពីមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើកម្មវិធី Miss Grand International ដែលបានរកឃើញម្ចាស់មកុដក្នុងឆ្នាំនេះ ដែលជាបវរកញ្ញាតំណាងប្រទេសប្រេស៊ីលហើយនោះ ងាកមកមើលពីម្ចាស់កម្មវិធី លោក Nawat វិញ ហាក់ធ្វើឲ្យគេឯងយកចិត្តទុកដាក់ ទៅលើជីវិតរស់នៅបែបស៊ីវីល័យរបស់ លោក ផងដែរ។

ជាមួយគ្នានេះ តាមរយៈប្រភពព័ត៌មានមួយនេះ បានបើកបង្ហាញពីផ្ទះវីឡាដ៏ធំប្រណីត របស់ម្ចាស់កម្មវិធី Miss Grand ដែលមានលក្ខណៈអភិជន និងត្រូវបានគេដឹងថា មានតម្លៃប្រហែលខ្ទង់ ១០០ លានបាត (ប្រហែល ២,៦ លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម​សារព័ត៌មាន ផ្ទះវីឡា​របស់​លោក Nawat គឺស្ថិត​នៅ​ជាយ​ប្រទេស​ថៃ ដែលទិដ្ឋភាពខាងក្រៅ ត្រូវបានតុបតែងលាបពណ៌សឆើតឆាយ រួមផ្សំជាមួយនឹងសសររ៉ូម៉ាំង។ ហើយ នៅខាងក្នុងផ្ទះ គឺមានការរចនាឈើ រួមបញ្ចូលគ្នានូវគំនូរព្រំដែនធ្វើពីមាស ដើម្បីបន្ថែមភាពប្រណីតទៅលើទិដ្ឋភាព នៅក្នុងផ្ទះទាំងមូល។

យ៉ាងណាមិញ ទន្ទឹមនឹងចែករំលែកដែលបានបង្ហាញឡើង ស្ថាបនិក Miss Grand International រូបនេះ បាននិយាយថា លោកកើត និងធំធាត់ក្នុងគ្រួសារក្រីក្រ ហើយដោយ​សារ​តែជីវភាព​បែបនេះ កាល​ពី​នៅ​ក្មេង លោក​តែង​ស្រមៃ​ចង់​សង់​ផ្ទះ​ចិញ្ចឹម​ឪពុក​ម្ដាយ បើទោះបី​ជា​បាន​ធ្វើ​រួច​ហើយ ឪពុក​ម្តាយរបស់លោក មិនបាននៅ​ក៏ដោយ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Nawat
Nawat
ផ្ទះ Nawat
ផ្ទះ Nawat
ផ្ទះ Nawat
ផ្ទះ Nawat
ផ្ទះ Nawat
ផ្ទះ Nawat
ផ្ទះ Nawat
ផ្ទះ Nawat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]