ភ្នំពេញ៖ លោក យក់ ដួងតារា តារាចម្រៀងសម្លេងរដឺនដ៏មានទឹកដម ក្លាយជាតួឯកប្រុសក្នុងភាពយន្តបែបសង្គមគ្រួសារ ដែរសម្បូរទៅដោយឈុតឆាកកំប្លែងសើចសប្បាយសឹងគ្រប់វគ្គគ្រប់ប្លង់ ដែលផលិតដោយផលិតកម្មរស្មីហង្សមាស ដែលភាពយន្តនេះគឺមានចំណងជើងថា «កំលោះ ៣៦ឆ្នាំ»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក យក់ ដួងតារា ត្រូវបានទស្សនិកជនបានស្គាល់ជាយូរមកហើយ តាមរយៈការចូលប្រឡូកក្នុងវិស័យសិល្បៈរយៈពេលជាច្រើនឆ្នាំ ដែលបទចម្រៀងរបស់លោកភាគច្រើនជាបទប្រជាប្រិយ កន្ទ្រឹម សារ៉ាវ៉ាន់ រាំវង់ជាដើម។
តារាចម្រៀងមកពីខេត្តបន្ទាយមានជ័យរូបនេះ ក៏មានសមត្ថភាពអាចលេង និងច្រៀងចាប៉ីបានយ៉ាងពិរោះផងដែរ រៀងរាល់ពេលដែលមានកម្មវិធីបែបស្រុកស្រែ គឺកម្របាត់វត្តមានរបស់លោកណាស់។ ហើយរាល់ពេលដែលមានវត្តមានរបស់លោក គឺតែងតែមានបរិយាកាសសប្បាយរីករាយ សើចក្អាកក្អាយ រំសាយទុក្ខជាមិនខាន។
ដូច្នេះមិនត្រឹមតែជាតារាចម្រៀង និងជាអ្នកចាប៉ីមួយរូប លោក យក់ ដួងតារា ក៏ជាតារាសម្ដែងមួយរូបដែលត្រូវបានផលិតករជ្រើសរើសជាតួអង្គដែលភាគច្រើន គឺតួបែបកំប្លែង មានទាំងតួក្មេង និងតួចាស់។
ហើយក្នុងពេលថ្មីៗនេះ លោកក៏ត្រូវបានទទួលបានការងារថ្មីមួយទៀត ដែលលោកត្រូវសម្ដែងជាតួឯកក្នុងភាពយន្តសង្គមគ្រួសារបែបកំប្លែងមួយរបស់ហង្សមាស នោះគឺរឿង «កំលោះ ៣៦ឆ្នាំ» ដែលភាពយន្តមួយនេះជាស្នាដៃដឹកនាំសម្ដែងដោយលោក សេង សុវណ្ណារ៉ា។
រង់ចាំតាមដានទស្សនាទាំងអស់គ្នា ភាពយន្ត «កំលោះ ៣៦ឆ្នាំ» ចាក់ផ្សាយជូនទស្សនានៅថ្ងៃ ចន្ទ អង្គារ ពុធ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨យប់ លើកញ្ចក់ទូរទូរទស្សន៍ហង្សមាស HDTV៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]