ថៃ៖ ថ្មីៗនេះ វាបានក្លាយជាប្រធានបទក្តៅ ដែលត្រូវបានអ្នកគាំទ្រតាមដានទៀតហើយ ជាមួយនឹងករណីរបស់ តារាចម្រៀងស្រី Bitoey នៅពេលដែលមានអតិថិជនម្នាក់ បានលើកឡើងពីបទពិសោធន៍មិនល្អ ដោយបានទិញកាបូបម៉ាកប្រណិតក្នុងតម្លៃ ៥៩០០០ ពីតារាល្បី។

ជាពិសេស អតិថិជនរូបនោះ បានបង្ហាញពីការ​សម្រេច​ចិត្របស់ខ្លួនពីការទិញ​ ព្រោះតែ​ឃើញ​ថា ​ស្ថានភាព​របស់ នៅក្នុងកាមេរ៉ា​ គឺពិតជាស្អាត ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង ​បានធ្វើឲ្យ​ខក​ចិត្ត​យ៉ាងខ្លាំង​ និងខុសពីអ្វីដែលបានឃើញនៅក្នុងការផ្សាយផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បន្ទាប់ពីនេះ តារាស្រី Bitoey ក៏បានមិនបាននៅស្ងៀម រួមទាំងបានLive បកស្រាយអំពីអ្វីដែលបានកើតឡើងដោយបានលើកឡើងថា នាងចង់សួរទៅដល់អតិថិជន ថាតើហេតុអ្វីបានជាពួកគេមិនទាក់ទងមកវិញ។ ហើយរូបនាង ក៏មិនដែលគិតពីចង់ បោកប្រាស់អតិថិជននោះទេ ដោយសារតែនាងបានលក់មួយរយៈពេលទៅហើយ។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងបញ្ជាក់ទៀតថា ប្រសិនបើមានករណីណាមួយ មានបញ្ហា នាងនឹង ត្រៀមខ្លួនក្នុងការសងប្រាក់វិញ ដូចដែលករណីមួយនេះ ដែលបានយល់ព្រមប្រគល់ទំនិញមកវិញ និងទទួលបានប្រាក់សំណងយ៉ាងពេញលេញ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Bitoey
Bitoey
Bitoey
Bitoey
Bitoey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]