កម្សាន្ត៖ កម្មវិធីប្រកួតបវរកញ្ញា Miss Teen International Cambodia 2023 នឹងធ្វើឡើងនាពេលខាងមុខឆាប់ៗនេះ។ ខណៈខាងកម្មវិធីបានជ្រើសរើសបេក្ខនារីដើម្បីប្រកួតវគ្គ Audition Round មានបេក្ខនារីដល់ទៅ ២៧២នាក់ឯណោះ។ ចំណែកការប្រកួតគឺបែងចែកជា៤វេន ដោយវេនព្រឹកចាប់ពីម៉ោង​ ៩:៣០នាទីព្រឹក​ ដល់ម៉ោង​ ១២:០០​រសៀល ចំណែកវេនរសៀលចាប់ពីម៉ោង​ ១:៣០នាទីរសៀល​ ដល់ម៉ោង​ ៤:០០រសៀល ចំពោះវេនល្ងាចចាប់ពីម៉ោង​ ៥:៣០នាទីល្ងាច​ ដល់ម៉ោង​ ៨:០០យប់ ហើយវេនយប់ចាប់ពីម៉ោង​ ៨:៣០យប់​ ដល់ម៉ោង​ ១១:០០យប់។ 

យ៉ាងណាមិញ ថ្ងៃប្រកួតវគ្គAudition Round ខាងកម្មវិធីបានកំណត់ធ្វើឡើងនៅថ្ងៃទី ០៤ ​ខែ វិច្ឆិកា​ ឆ្នាំ ២០២២​ ដែលមានទីតាំងនៅផ្សារទំនើបអ៉ីអនម៉លសែនសុខ។ ពិតណាស់ បើនិយាយដល់បេក្ខនារីដាក់ពាក្យចូលរួមប្រកួត សុទ្ធសឹងតែមានរូបសម្ផស្សស្រស់ស្អាតដូចៗគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅថ្ងៃប្រកួតវគ្គ Audition Round គេដឹងផងដែរថានឹងមានបវរកញ្ញាវ័យក្មេងរូប ដែលនឹងបង្ហាញវត្តមានធ្វើជាពិធីការីក្នុងការប្រកួតមួយនេះ។ ហើយបវរកញ្ញាទាំង៣រូប ដែលនឹងធ្វើជាMCនោះមានដូចជា៖ 

១៖ កញ្ញា សុខ និដាណាត់

កញ្ញា សុខ និដាណាត់ ជាម្ចាស់ជ័យលាភី Miss Teen International Cambodia 2022។

កញ្ញា សុខ និដាណាត់
កញ្ញា សុខ និដាណាត់

២៖ កញ្ញា ប៊ុនរ៉ែន ធារីកា

កញ្ញា ប៊ុនរ៉ែន ធារីកា ជាបវរកញ្ញាលំដាប់រងទី១ Miss Teen International Cambodia ហើយក៏ជាបវរកញ្ញា Miss Eco Teen International Cambodia 2022។

កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា ប៊ុនរ៉ែន ធារីកា

៣៖ កញ្ញា សារ៉ាត់ សូនីញ៉ា 

កញ្ញា សារ៉ាត់ សូនីញ៉ា ជាបវរកញ្ញាជាប់ក្នុងTop១០ Miss Teen International Cambodia។ 

កញ្ញា សារ៉ាត់ សូនីញ៉ា
កញ្ញា សារ៉ាត់ សូនីញ៉ា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]