កូរ៉េខាងត្បូង៖ បន្ទាប់ពីមានរឿងដ៏រន្ធ.ត់ នៅក្នុងហេតុការណ៍រត់ជា.ន់គ្នានៅ Itaewon បណ្ដាលឲ្យមានការស្លា.ប់មនុស្សជាង ១៥០នាក់ ហើយនោះ ខាងកម្មវិធី ក៏ដូចជាព្រឹត្តិការណ៍កម្សាន្តជាច្រើន ត្រូវបានលុបចោល ហើយការកាន់ទុក្ខជាតិនៅប្រទេសកូរ៉េ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៥ ខែវិច្ឆិកា។
ក្នុងនោះដែរ ដោយយោងតាម ប្រភពព័ត៌មាន Sports Seoul កាលពីថ្ងៃទី៣១ ខែតុលា បានអធិប្បាយថា ឧស្សាហកម្មកម្សាន្តបានផ្អាក ដោយសារតែគ្រោះ.ថ្នា..ក់. ដែលមិនធ្លាប់មានពីមុនមក។ ហើយពេលនេះ ព័ត៌មានភាគច្រើនទាំងព័ត៌មានថ្មីៗ និងក្តៅៗរបស់ Naver គឺទាក់ទងនឹងសិល្បករដែលប្រកាសលុបចោល ឬពន្យារពេល នៅក្នុងកាលវិភាគរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ខាងប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ក៏បានបង្ហាញថា បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសរយៈពេលកាន់ទុក្ខជាតិ រហូតដល់ថ្ងៃទី ៥ ខែវិច្ឆិកា ដោយសារសោកនាដកម្មនៅ Itaewon នោះ ខាងកម្មវិធីកម្សាន្តជាបន្តបន្ទាប់ បើសូម្បីតែ ខាងភាពយន្តនាពេលខាងមុខ ដែលត្រូវចេញ ក៏ត្រូវបានពន្យារពេលផងដែរ ដើម្បីផ្តល់កិត្តិយសដល់ជនរងគ្រោះនៃសោកនាដកម្ម មួយនេះ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]