ភ្នំពេញ៖ បន្ទាប់ពីឧប្បត្តិហេតុដែល បទចម្រៀងដែលមានចំណងជើង J+O ២ ត្រូវបានបែកធ្លាយ កាលពីថ្មីៗនេះ សាធារណជនកំពុងរង់ចាំចង់ដឹង ចង់ឬថាម្នាក់នោះជាអ្នកណា ដែលលួចក្បត់ចាក់ក្រោយខ្នងរបស់តារារ៉េប វណ្ណ ដា

ជាក់ស្តែង រឿងនេះកន្លងហួសទៅបានប៉ុន្មានថ្ងៃផង លោក Tempo ទើបតែចេញបទចម្រៀងថ្មី ​ទើប​តែ​ធ្វើ​ការបង្ហោះ លើក​ដំបូង​លើ​បណ្ដាញ​សង្គម ខណៈរឿងរ៉ាវកំពុងក្តៅគគុកនេះ តែបែរជាមហាជន បែរកាណុងទៅរក លោកវិញ ដែលការជុំវិញ ជាការសង្ស័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មិនបង្អង់យូរ តារាប្រុស វណ្ណ ដា បានសរសេរ ខ្លឹមសារ ក្នុង​ការ​បង្ហោះ​នោះ នៅក្នុងប្រអប់ Story ​ដោយបានលើកឡើងថា មានគេឆាតសួរថា តើជា Tempo ឬយ៉ាងណា ម្នាក់ដែល វណ្ណ ដា បានដាក់តម្រុយថា បងJo 2222 ជាអ្នកធ្វើបែកធ្លាយបទចម្រៀងរបស់លោក។ តែទោះជាយ៉ាងណា រូបលោកបានបញ្ញាក់តែម្តងថា មិនមែននោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

វណ្ណ ដា
Tempo
Tempo
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]