ភ្នំពេញ៖ មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ដែលជាមន្ទីរពេទ្យលំដាប់ថ្នាក់ពិភពលោក បានរៀបចំពិព័រណ៍សុខភាពឆ្នាំ២០២២ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នាសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃ "អ្នកផ្តល់សេវាថែទាំសុខភាពពេញមួយជីវិត" សម្រាប់សុខភាពសមាជិកគ្រួសារទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិព័រណ៍សុខភាពឆ្នាំ២០២២ គ្របដណ្តប់លើប្រធានបទជាច្រើនដែលត្រូវបានលើកយកមកពិភាក្សា ដោយអ្នកជំនាញផ្នែកវេជ្ជសាស្រ្តដែលមានបទពិសោធន៍យូរឆ្នាំទាក់ទិននឹងសុខភាពគ្រួសារ។

ក្រុមការងារ Bumrungrad ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការរៀបចំឲ្យមានពិព័រណ៍សុខភាពឆ្នាំ ២០២២ នេះ។ លោកវេជ្ជបណ្ឌិត Dr. Nipat Kulabkaw ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម ​រួម​នឹង​ក្រុមការងារ បានរៀបចំឲ្យមានជាបទបង្ហាញជាច្រើនពីសំណាក់ក្រុមអ្នកជំនាញផ្នែកសុខភាព។

លោកវេជ្ជបណ្ឌិត Somsri Pitukkijronnakorn ឯកទេសសម្ភព-រោគស្ត្រី និងជាអ្នកឯកទេសផ្នែកវេជ្ជសាស្ត្រមាតា និងទារក បង្ហាញគ្រប់ទិដ្ឋភាពនៃការថែទាំសុខភាពសម្រាប់ការមានផ្ទៃពោះ រួមទាំងការមានផ្ទៃពោះដែលមានហានិភ័យខ្ពស់ដោយ សារតែអសមត្ថភាពមាត់ស្បូន ​និងការសម្រាលកូនមិនទាន់គ្រប់ខែជាដើម។ ជាងនេះទៅទៀត លោកវេជ្ជបណ្ឌិត Wattanaphol Phipathananunth គ្រូពេទ្យឯកទេសជំងឺបេះដូង ក៏បានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការព្យាបាលជំងឺបេះដូងផងដែរ។ លោកវេជ្ជបណ្ឌិត Pakpilai Thavisin ឯកទេសឱសថប្រឆាំង និងបង្ការភាពចាស់ មកពីមជ្ឈមណ្ឌលសុខភាពវិទ្យាសាស្ត្រ VitalLife បានចែករំលែកអំពីវិធីធ្វើឱ្យមានសុខភាពល្អពីខាងក្នុងរាងកាយ។

អ្នកនាង ឱក សុគន្ធកញ្ញា ដែលសម្រាលបានកូនប្រុសឈ្មោះ Charlie នៅមន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ បាននិយាយថា៖

ក្រៅពីកិច្ចពិភាក្សា និងវេទិកាទាំងអស់ខាងលើ បំរុងរ៉ាត់ ក៏បានរៀបចំកម្មវិធីកម្សាន្តសម្រាប់អ្នកចូលរួមទាំងអស់ផងដែររួមមាន៖ ការដើរម៉ូដ ដែលសម្តែងដោយកុមារតូចៗនៃមន្ទីរពេទ្យ បំរុងរ៉ាត់ នៅក្នុងកម្មវិធី​ fashion​show។ ម៉ូឌែលតូចៗទាំងអស់ សុទ្ធ​តែកើតនៅមន្ទីរពេទ្យ ​អន្តរជាតិ បំរុងរ៉ាត់

កញ្ចប់សេវាកម្មពិសេស និងការផ្តល់ជូនជាច្រើននឹងមានផ្តល់ជូនសម្រាប់អ្នកចូលរួមទាំងអស់​។ សូមចូលរួមយុទ្ធនាការ Bumrungrad Baby 2022 ដើម្បីទទួលបានកាដូយ៉ាងស្រស់ស្អាត និងបណ្ណបញ្ចុះតម្លៃពិសេសជាច្រើន។ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ លោកអ្នកគ្រាន់តែកក់ប្រាក់ចំនួន 50 000 បាត ឲ្យបានមុនខែសម្រាលបុត្រជាការស្រេច។ តម្លៃប្រាក់កក់ពេញចំនួន 50 000 បាតនេះ អាចកាត់ចេញពីតម្លៃកញ្ចប់សម្រាលបាន។ បន្ថែមលើនេះទៀត ក៏មានការបញ្ចុះតម្លៃ 20% លើកញ្ចប់ពិនិត្យសុខភាព និងការបញ្ចុះតម្លៃ 10% លើការពិនិត្យហ្សែនសម្រាប់ហានិភ័យនៃជំងឺបេះដូង និងមហារីកផងដែរ។

លើសពីនេះ បំរុងរ៉ាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការិយាល័យតំណាងទាំង៣ (Referral Offices) ប្រចាំនៅកម្ពុជា សម្រាប់កិច្ចសហការរៀបចំព្រឹត្តិការណ៍នេះ។ ការផ្តល់សេវាដោយមិនគិតថ្លៃរបស់ការិយាល័យតំណាងរួមមាន៖ ការជួយអ្នកជំងឺកម្ពុជាឱ្យទទួលបានផែនការព្យាបាល ការប៉ាន់ប្រមាណតម្លៃ និងការណាត់ជួបជាមួយវេជ្ជបណ្ឌិតរបស់បំរុងរ៉ាត់៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រនេះ៖ https://www.bumrungrad.com/en/contact-us/international-referral-offices

អំពីមន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ 

មន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ រៀបចំពិព័រណ៍សុខភាពជាលើកទីពីរដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាក្រោមប្រធានបទ - អ្នកផ្តល់សេវាថែទាំសុខភាពពេញមួយជីវិត។ បំរុងរ៉ាត់ សូមគោរពអញ្ជើញប្រជាជនកម្ពុជាទាំងអស់ ស្វែងយល់អំពីស្ថានភាពវេជ្ជសាស្ត្រដ៏ទំនើប ចាប់ពីការពិនិត្យសុខភាពជាមូលដ្ឋាន រហូតដល់ការព្យាបាលជំងឺរ៉ាំរ៉ៃ និងនីតិវិធីផ្សេងៗទៀត។

បំរុងរ៉ាត់ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨០ បច្ចុប្បន្ន គឺ បំរុងរ៉ាត់ បានក្លាយទៅជាមន្ទីរពេទ្យឈានមុខគេមួយក្នុងពិភពលោកក្នុងការផ្តល់ជូននូវការគាំពារផ្នែកសុខភាព ​ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកជំងឺអន្តរជាតិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ក្នុងនាមជាមន្ទីរពេទ្យឯកជនធំជាងគេមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ជារៀងរាល់ឆ្នាំ តែងតែព្យាបាល និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាង ១,១ លាននាក់មកពីជាង ​១៩០ប្រទេសរួមទាំងកម្ពុជាផងដែរ។ បំរុងរ៉ាត់ ជាមន្ទីរពេទ្យដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលមានការទទួលស្គាល់គុណភាពពីសំណាក់គណៈកម្មាធិការរួមអន្តរជាតិយ៉ាងត្រឹមត្រូវ US-based Joint Commission International (JCI) ដែលស្ថាប័ននេះមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បំរុងរ៉ាត់ ត្រូវបានចាត់ថ្នាក់ជាមន្ទីរពេទ្យល្អបំផុតនៅក្នុងប្រទេសថៃ 2ឆ្នាំជាប់ៗគ្នាដោយ Newsweek និងជាមន្ទីរពេទ្យថៃតែមួយគត់នៅក្នុងបញ្ជីមន្ទីរពេទ្យល្អបំផុតលើពិភពលោកឆ្នាំ ២០២២៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]