ភ្នំពេញ៖ គ្រាន់តែនិយាយដល់ឈ្មោះកញ្ញា ឌី បញ្ញាវិមាលា ជឿជាក់ថាប្រិយមិត្តប្រកាដជាបានស្គាល់ ដោយនាងជាម្ចាស់ជ័យលាភីMiss Teen International Cambodia 2021។ លើសពីនេះទៅទៀត អំឡុងពេលប្រកួតលើឆាកអន្តរជាតិ Miss Teen International នាងក៏អាចឈានដល់Top10 ព្រមទាំងទទួលបានពាន Best In Swimsuitទៀតផង។ 

ជាមួយគ្នានេះដែរ ចាប់តាំងពីពេលគ្រងតំណែង Miss Teen International Cambodia 2021 បវរកញ្ញាវ័យ១៥ឆ្នាំរូបនេះ ទទួលបានឱកាសការងារច្រើនជាបន្តបន្ទាប់ ទាំងការថតរឿងអប់រំខ្លីៗ ថតស្ពត ថតម៉ូត និងថតសម្អាងការជាដើម។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ នាងកាន់តែទទួលបានការគាំទ្រ និងមានមហាជនស្គាល់រឹតតែច្រើនជាបន្តបន្ទាប់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើងាកទៅមើលរូបសម្ផស្សកញ្ញា ឌី បញ្ញាវិមាលា នាងកាន់តែមានរូបសម្រស់ស្រស់ស្អាតជាងមួយ។ ហើយរូបភាពថ្មីដែលនាងទើបនឹងបង្ហោះ ស្លៀកឈុតពណ៌ផ្កាឈូក ពាក់សក់ពណ៌ផងនោះ នាងរឹតតែមានភាពលេចធ្លោ ទាក់ទាញជាងមុនថែមមួយកម្រិត។ ហើយរូបភាពនេះ បើមើលមួយភ្លែត សឹងដូចកូនតុក្កតាបាប៊ីយ៉ាងដូច្នោះដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]