សៀមរាប៖ ពិតណាស់ តារាស្រីសម្តីផ្អែម ថែមជារាជនីក្រមា កញ្ញា មាន សូនីតា បានបង្ហោះរូបជាច្រើនសន្លឹក យ៉ាងប្លែកភ្នែកនៅក្នុងឧទ្យានអាងចិញ្ចឹងត្រីលំដាប់ពិភពលោក ធ្វើឲ្យហ្វេនៗត្រជាក់ភ្នែកខ្លាំងមែនទែន។
ក្នុងនោះផងដែរ មាន សូនីតា បានបង្ហាញរូបភាពយ៉ាងទាក់ទាញ ជាមួយនឹងទិដ្ឋភាព សព្វសសត្វគ្រប់ប្រភេទ ដែលជាពពួកមច្ឆាកម្រ ប្លែកៗស្អាតៗ និងខ្លះមិនមាននៅក្នុងស្រុកខ្មែរ ផងដែរ។ ជាមួយនឹង ទិដ្ឋភាពទាំងអស់នេះ មាន សូនីតា បានទៅកាន់ឧទ្យានអាងចិញ្ចឹងត្រី ធំជាងគេបង្អស់នៅក្នុងស្រុកខ្មែរ ដែលមានទីតាំងក្នុងខេត្តសៀមរាប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង គ្រាន់តែឃើញដូច្នេះ ក៏មានទស្សនិកជន មួយចំនួនបានច្រលំថា មាន សូនីតា ទៅកម្សាន្តស្រុកគេទៀតផង ទាំងដែល ឧទ្យានអាងចិញ្ចឹងត្រី នោះគឺនៅស្រុកខ្មែរយើងទើបតែបង្កើតឡើងថ្មីៗ បង្ករឲ្យបងប្អូនខ្មែរអាចទស្សនាកម្សាន្តនូវទស្សនីយភាពថ្មីៗ ដោយមិនចាំបាច់ទៅស្រុកក្រៅ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]