តៃវ៉ាន់៖ ថ្មីៗនេះ យោងតាមទំព័រ Sina បានរាយការណ៍ថា តារាសម្ដែងស្រី Barbie Hsu និងស្វាមីថ្មីរបស់នាង លោក DJ Koo បានមានទំនាក់ទំនងស្នេហាពិសេស បន្ទាប់ពី លេចចេញនូវបទសម្ភាសន៍របស់ពួកគេជាមួយនឹងទស្សនាវដ្តីម៉ូដមួយ ផងដែរ។

នៅក្នុងនោះ តាមប្រភពនៃឧប្បត្តិហេតុ បានចាប់ផ្តើមជាមួយនឹងវីដេអូ របស់ លោក DJ Koo ដែលបានសួរ ភរិយា នាង Barbie Hsu អំពីអនុស្សាវរីយ៍ចាស់ៗពីមុន ជាភាសាកូរ៉េ ដោយនៅខាងក្រោមចំណងជើងវីដេអូ ស្រាប់តែបានបង្ហាញ «កាលពី ១០ ឆ្នាំមុន តើប្រទេសដំបូងដែលយើងបានធ្វើដំណើរទៅជាមួយគ្នានៅឯណា?»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីនេះ នៅលើបណ្តាញសង្គម ស្រាប់តែបានធ្វើឲ្យ ទស្សនិកជន បានធ្វើការចោទសួរពី ភាពមិនស្មោះត្រង់របស់ Barbie Hsu ក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយនឹងអតីតស្វាមី ហើយបានធ្វើការរិះគន់នាង ថាបានទៅដើរលេងជាមួយប្ដីថ្មី កាលពី ១០ឆ្នាំមុន ខណៈដែលពេលនោះ នាងទើបតែរៀបការជាមួយនឹង លោក Wang Xiaofei ប៉ុន្មានខែប៉ុណ្ណោះ។ 

យ៉ាងណាមិញ ដោយសារតែមានការពិភាក្សាជាច្រើនបែបនេះ អ្នកចាត់ការរបស់ Barbie Hsu ក៏បានចេញមកបដិសេធព័ត៌មានដែលថា រូបនាងមានទំនាក់ទំនងស្នេហានៅពីក្រោយអតីតស្វាមី និងបង្ហាញមូលហេតុ ដែលបណ្ដាល​មក​ពី​ កំ.ហុ.ស​របស់​ក្រុមការងារ ​ក្នុង​ការ​ធ្វើ​អក្សរបកប្រែ​រត់​ពី​ក្រោម។ ហើយអ្នកតំណាងរូបនេះ ក៏បានលើកឡើងថា៖

អ្នកគ្រប់គ្រង Barbie Hsu

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]