កម្សាន្ត ៖ ពិតណាស់ ការប្រកួតសម្រស់ Miss Grand International 2022 នៅប្រទេសឥណ្ឌូណេស៊ីឆ្នាំនេះ ហ្វេនៗអ្នកតាមដានវិស័យបវរកញ្ញា នរណាៗក៏លាន់មាត់ថា បវរកញ្ញាកម្ពុជាមានប្រជាប្រិយភាពខុសពីឆ្នាំនានា បើទោះបីជាកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនជំនាញភាសាអង់គ្លេសក្តី។

ងាកទៅមើល លោក Nawat ជាអ្នកគ្រប់គ្រងMGIវិញ តែពោលសរសើរកញ្ញា វត្តី ស្ទើរគ្រប់ការLiveរបស់រូបលោក មិនតែប៉ុណ្ណោះ គ្រាន់តែឮថាបវរកញ្ញាកម្ពុជាចង់ត្រឡប់មកភ្នំពេញវិញ ដើម្បីយកឈុតដែលច្រលំផ្ញើមកមុននោះ រូបលោកធានានឹងរៀបចំឈុតថ្មីជូនទាំងអស់ រីឯសំបុត្រយន្តហោះគឺទុកចោល ចាំទៅប្រទេសថៃជាមួយរូបលោក លើសពីនេះទៅទៀត រូបលោកបង្ហើបថានឹងម៉ៅយន្តហោះជូនកញ្ញា វត្តី មកកម្ពុជាដោយផ្ទាល់ថែមទៀតផង ក្រោយបញ្ចប់ការងារនៅប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មិនត្រឹមមានទំនាក់ទំនងល្អនឹងអ្នកគ្រប់គ្រងនោះឡើយ សូម្បីបវរកញ្ញាថៃឆ្នាំនេះក៏ស្និទស្នាលនឹង កញ្ញា វត្តី ទៅណាមកណានៅជិតគ្នាមិនដែលបាត់មុខឡើយ ថតរូបជាប់គ្នាគ្រប់ប៉ុស្ត ជាពិសេស ថ្មីៗនេះ នៅក្នុងគណនី TikTok របស់កញ្ញា Engfa បង្ហោះវីដេអូស្អិតរមួតស្និទស្នាលដូចគូស្នេហ៍ជាមួយ កញ្ញា វត្តី ធ្វើឲ្យហ្វេនៗ LGBTQ ឃើញហើយញញឹមបិទមាត់មិនជិត ម្យ៉ាងទៀត កន្លងមក កញ្ញា វត្តី ធ្លាប់បង្ហើបថា រូបនាងមិនចូលចិត្តមនុស្សប្រុសឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា វត្តី និងកញ្ញា Engfa
  កញ្ញា វត្តី និងកញ្ញា Engfa
  កញ្ញា វត្តី និងកញ្ញា Engfa
  កញ្ញា វត្តី និងកញ្ញា Engfa
  កញ្ញា វត្តី និងកញ្ញា Engfa
  កញ្ញា វត្តី និងកញ្ញា Engfa
  កញ្ញា វត្តី និងកញ្ញា Engfa

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Watch | Facebook 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]