កម្សាន្ត៖ ជាការពិត វណ្ណដា មិនត្រឹមតែជាតារាចម្រៀងរ៉េប និងជាអ្នកនិពន្ធបទចម្រៀងបានយ៉ាងស្ទាត់ជំនាញ ដែលអាចឆក់យកបេះដូងអ្នកគាំទ្រប៉ុណ្ណោះទេ សូម្បីតែភាពសង្ហារ និងការលេងស្ទីលម៉ូដ សម្លៀកបំពាក់ទាន់សម័យរបស់ខ្លួន ក៏តារាប្រុសមាឌល្អិតរូបនេះ អាចធ្វើឱ្យអ្នក​គាំទ្រ​ចាប់អារម្មណ៍ ខ្លាំងផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេនៗអ្នកគាំទ្រ តារាប្រុសរូបនេះ មានភាពភ្ញាក់ផ្អើលស្រឡាំងកាំងខ្លាំងមែនទែន ក្រោយពីបានឃើញ បុរសម្នាក់មានមុខមាត់ស្រដៀងទៅនឹង វណ្ណដា ខ្លាំងមែនទែន បើមើលមួយក្រលែក មិននចាប់អារម្មណ៍ពិនិត្យឲ្យច្បាស់នោះគឺ អ្នកទស្សនាច្រលំថាជា វណ្ណដា ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ដោយបុរសម្នាក់នោះ បានសម្ដែង ធ្វើត្រាប់តាមបទចម្រៀង ដែលតារាចម្រៀងរ៉េប លោក វណ្ណដា ទើបតែចេញ និងកំពុងតែកក្រើកថ្មីៗនេះផងដែរ ពោលគឺទម្រង់មុខ របស់បុរសម្នាក់នោះគឺ មានរាងជ្រុងៗ បបូរមាត់ក្រាស់ ថែមទាំងមានពុកមាត់ស្រដៀង ទៅនឹង វណ្ណដា តែម្ដង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

វណ្ណដា
វណ្ណដា
វណ្ណដា
បុរស ស្រដៀង វណ្ណដា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]