បរទេស៖ ថ្មីៗនេះ យោងតាមកាសែត The Guardian បានរាយការណ៍ថា តារារ៉េបប្រុសដ៏ល្បីឈ្មោះ លោក  Takeoff បានបា.ត់.ប.ង់ជីវិត បន្ទាប់ពី ជួបការ.បា.ញ់.ប្រ.ហា.រនៅទីក្រុង Houston កាលពីថ្ងៃទី ១ ខែវិច្ឆិកា កន្លងទៅនេះ។

តាមរយៈប្រភពមួយនេះ បានឲ្យដឹងថា លោក Takeoff និងពូ របស់លោក Quavo គឺកំពុងចូលរួម ក្នុងតារាងគ្រាប់ឡុកឡាក់ នៅឯ Bowling Alley 810 Billiards & Bowling ។ លុះ​ដល់​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ តារារ៉េបរូបនេះ ស្រាប់តែ​ត្រូវ​បាន ជនមិនស្គាល់មុខ បាន​.បា..ញ់.​ចំ.​ក្បាល​ ធ្វើឲ្យស្លា.ប់.​មួយ​រំពេច។ ហើយការ​បា.ញ់.​ប្រ.ហា.រ​នេះ ក៏​បាន​ធ្វើ​ឱ្យ​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត ត្រូវ​រ.ង.​.រ.បួ.ស និងត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ចំណែក លោក Quavo មិន​មាន​រ.បួ.ស​អ្វី​ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះករណីនេះ ពីមូលហេតុ​នៃ​ការ​បា.ញ់.​ប្រ.ហារ​ គឺមិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​នោះទេ។ ខណៈដែលមានហ្វេនៗជាច្រើន បានលើកឡើងថា រូបលោកត្រូវ​បាន​គេ​ស.ម្លា.​.ប់​ ដោយ​អយុត្តិធម៌ និងត្រូវការឲ្យមានវិធី​ដោះស្រាយ​បញ្ហា​នេះ ផងដែរ។

គួរបញ្ជាក់ផងដែរថា Takeoff គឺជាតារារ៉េបដ៏ល្បីមួយរូប ដែលមានឈ្មោះពិត Kirshnik Khari Ball។ ហើយ លោកគឺជាសមាជិកក្មេងបំផុតនៃក្រុមហ៊ីបហប Migos ដែលមាន Quavo ដែលជាពូរបស់លោក និងបងប្អូនជីដូនមួយរបស់លោក គឺ Offset

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Takeoff
Takeoff
Takeoff
Takeoff
Takeoff និង Quavo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]