ភ្នំពេញ៖ កាលពីកន្លងទៅ មហាជនពិតជាបានដឹងហើយ អ្នកនាង សូ ដានីតា ធ្លាប់បានបង្ហោះពាក់ពន្ធរឿងរ៉ាវជំពាក់បំណុល ដែលអ្នកនាង សឿ សុធារ៉ា បានជំពាក់ដល់ជាង៥ម៉ឺនដុល្លារ កាលពីឆ្នាំ២០២១មកម្ល៉េះ។
យ៉ាងណាមិញ មកទល់ពេលនេះ ក្រោយពីឃើញ សឿ សុធារ៉ា កំពុងតែជួបទុក្ខ ថែមទាំងមើលទៅអ្នកនាង ហាក់មានវិបត្តិផ្លូវចិត្តមិននឹងនរ ទៀតនោះ ធ្វើឲ្យម្ចាស់បំណុល អ្នកនាង សូ ដានីតា មានការអាណិតអាសូរ បានសម្រេចចិត្តលើកលែង រាលបំណុលទាំងអស់ ដែលសរុបជាង៥ម៉ឺន មិនទាមទារពី សឿ សុធារ៉ា ទៀតឡើយ ថែមទាំងចូលរួមរំលែកទុក្ខ និងចូលបុណ្យសពម្ដាយ ចំនួន៥០ដុល្លារថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ គ្រាន់តែឃើញការបង្ហោះដូច្នេះរបស់ សូ ដានីតា ធ្វើឲ្យមហាជនរំភើបចិត្ត ថែមទាំងនាំគ្នាចូលទៅខមិនអគុណ ទឹកចិត្តដ៏ថ្លៃថ្លាមួយនេះ ជំនួស អ្នកនាង សឿ សុធារ៉ា ទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]