ប្រទេសថៃ ៖ ក្រោយបញ្ចប់ការប្រកួត ដណ្តើមយកលទ្ធផលដែលនឹកស្មានមិនដល់រួចហើយនោះ កាលពីថ្ងៃទី ០១ វិច្ឆិកា ២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញា MGC បានធ្វើដំណើរចេញពីប្រទេសឥណ្ឌូណេស៊ី ឆ្ពោះទៅកាន់ប្រទេសថៃជាមុនសិន មុននឹងត្រឡប់មកស្រុកកំណើតវិញ។

តួយ៉ាង តាំងពីចប់ការប្រកួត លោក Nawat តែងនិយាយដល់ឈ្មោះ កញ្ញា វត្តី ដែលហៅថា Pichy ស្ទើរគ្រប់ការLive ដោយសារតែ រូបលោកពេញចិត្តនឹងអត្តចរិតគួរឲ្យស្រឡាញ់របស់កញ្ញា វត្តី និងសរសើរពេញៗមាត់ជាក្មេងស្រីដែលល្អម្នាក់ មិនតែប៉ុណ្ណោះ ឆ្នាំនេះលោក Nawat ជួយជ្រោមជ្រែងកញ្ញា វត្តី ខ្លាំងខុសប្លែកពីឆ្នាំនានា រហូតល្បីថា រូបនាងកំពុងត្រូវលោក Nawat ត្រៀមឲ្យថតរឿងភាគថៃប្រទេសGLថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គ្រាន់តែដឹងថា កញ្ញា​ វត្តី និងបវរកញ្ញាកំពូលទាំង១០ផ្សេងទៀត បានមកដល់ព្រលានយន្តហោះនោះ ប្រជាជនថៃជាហ្វេនរបស់វិស័យបវរកញ្ញា នាំគ្នាផ្អើលទៅជួបIdolភ្លូកទឹកភ្លូកដី ពិសេសនេះជាលើកទី១ហើយ ដែលបវរកញ្ញាកម្ពុជា មានហ្វេនៗជាជនជាតិដទៃចាំគាំទ្រច្រើនដល់ថ្នាក់នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ទិដ្ឋភាពហ្វេនៗថៃនៅចាំគាំទ្រក្នុងព្រលានយន្តហោះ

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]