ថៃ៖ បានក្លាយជាគ្រួសារដ៏រីករាយមួយ សម្រាប់តារាស្រី Due Arisara រួមទាំងគូស្នេហ៍ លោក Sebastian Lee ដែលបានសាងស្នេហ៍ជាមួយគ្នា ពោរពេញដោយភាពផ្អែមល្ហែម រួមទាំងពេលនេះ អ្នកទាំងពីរក៏មានកូនប្រុសម្នាក់ ដែលធ្វើឲ្យគ្រួសារមួយនេះ កាន់តែមានភាពកក់ក្ដៅ។

ដោយឡែក បើទោះបីជាមិនទាន់បានរៀបចំពិធីមង្គលការក៏ដោយ តែថ្មីៗនេះ តារាស្រី Due Arisra និង គូស្នេហ៍ ក៏បានសម្រេចចិត្ត ​កាន់​ដៃ​គ្នា ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ នៅ​ការិយាល័យ​ខណ្ឌ​BangkokNoi។ ជាពិសេស ថែមទាំងបើកបង្ហាញរូបភាព ជុំគ្រួសារដ៏មានសុភមង្គល និងស្នាមញញឹម ដោយមាន​កូន​ប្រុស​ធ្វើ​ជា​សាក្សី និងជាចំណងស្នេហ៍មុតមាំរបស់ពួកគេទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងដំណឹងមួយនេះ ក៏បានធ្វើឲ្យមិត្តៗនៅក្នុង ​វិស័យ​សិល្បៈ​ និង​អ្នកគាំទ្រជាច្រើន បាន​ចូល​រួម​អបអរ​សាទរ​ទៅដល់រូបនាង ដែលបានបង្ហាញពី​ពេល​វេលា​ដ៏​កក់​ក្តៅ​សម្រាប់​គ្រួសារ ក៏ដូចជាបានក្លាយជាប្ដីប្រពន្ធនឹងគ្នា ជាផ្លូវការ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Due 
Due 
Due និងស្វាមី
Due និងស្វាមី
Due និងស្វាមី
Due និងស្វាមី
Due និងស្វាមី
Due និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]