ភ្នំពេញ៖ អាចនិយាយបានថា ការប្រកួត Miss Teen International Cambodia 2023 អាចនឹងជាឆ្នាំដ៏ស្ចារ្យក៏ព្រោះតែថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ នឹងមានមកុដយ៉ាងតិច៨ ដើម្បីឲ្យម្ចាស់ជ័យលាភីមានឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិ ក្នុងកម្មវិធីណាមួយនាពេលខាងមុខ។ ប្រិយមិត្តអាចរង់ចាំមើលទាំងអស់គ្នា ថាតើបេក្ខនារីទាំង៨រូបណាមានឱកាសគ្រងមកុដទាំងនេះ។ 

យ៉ាងណាមិញ កម្មវិធីប្រកួតបវរកញ្ញា Miss Teen International Cambodia 2023 នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែ បច្ឆិកា ឆ្នាំ២០២២។ ខណៈខាងកម្មវិធីបានជ្រើសរើសបេក្ខនារីដើម្បីប្រកួតវគ្គ Audition Round មានបេក្ខនារីដល់ទៅ ២៧២នាក់ឯណោះ។ ចំណែកការប្រកួតគឺបែងចែកជា៤វេន ដោយវេនព្រឹកចាប់ពីម៉ោង​ ៩:៣០នាទីព្រឹក​ ដល់ម៉ោង​ ១២:០០​រសៀល ចំណែកវេនរសៀលចាប់ពីម៉ោង​ ១:៣០នាទីរសៀល​ ដល់ម៉ោង​ ៤:០០រសៀល ចំពោះវេនល្ងាចចាប់ពីម៉ោង​ ៥:៣០នាទីល្ងាច​ ដល់ម៉ោង​ ៨:០០យប់ ហើយវេនយប់ចាប់ពីម៉ោង​ ៨:៣០យប់​ ដល់ម៉ោង​ ១១:០០យប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើក្រឡេកមើលសកម្មភាពមុនឈានដល់ថ្ងៃប្រកួត គេឃើញបេក្ខនារីជាច្រើននាក់ បានខំប្រឹងហ្វឹកហាត់ដើរម៉ូត សមឆាកអស់ពីកម្លាំងកាយចិត្តគ្រប់ៗគ្នា ដើម្បីត្រៀមមុនថ្ងៃប្រកួតមកដល់។ គួរបញ្ជាក់ផងដែរ វគ្គ Audition Round របស់កម្មវិធី Miss Teen International Cambodia 2023 នឹងធ្វើឡើងនៅថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅផ្សារទំនើបអ៉ីអនម៉លសែនសុខ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]