រាជធានីភ្នំពេញ ៖ កាលពីយប់មិញនេះ មហាជនសម្តែងការសោ.កស្តា.យ ព្រមទាំងចូលរួមរំលែកទុ.ក្ខគ្រួសារនៃស.ព ដែលបានបាត់បង់ កូនស្រី ភរិយា និង ជាអ្នកម្តាយម្នាក់ ដែលបានស្លា.ប់ពេលសម្រាលបុត្រីនៅក្នុងមន្ទីរពេទ្យល្បីឈ្មោះមួយក្នុងរាជធានីភ្នំពេញ ដោយភ្លាមៗនោះ ម្តាយនៃស.ពបានបង្ហោះសារថា «កូនស្រីខ្ញុំទៅគ្មានថ្ងៃត្រលប់បន្សល់ទុកចៅមួយ ព្រោះតែគ្រូពេទ្យនៅ Orgkid កោះពេជ្រ»។
តួយ៉ាង បន្ទាប់ពីឃើញសារមួយនេះ មហាជននាំគ្នារងចាំមើលការបកស្រាយពីខាងមន្ទីរពេទ្យ តើមានរឿងកើតឡើង ព្រោះមន្ទីរពេទ្យនេះល្បីឈ្មោះ មានសេវាកម្មល្អនិងគ្រូពេទ្យផ្នែកសម្ភពពូកែៗ មួយវិញទៀត អ្វីដែលធ្វើឲ្យគេកាន់តែចាប់អារម្មណ៍នោះគឺ អ្នកម្តាយដែលស្លា.ប់ពេលសម្រាលនេះ ជាភរិយារបស់ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានចំណេះដឹង និង ព័ត៌មានបរិស្ថានក្រសួងបរិស្ថាន ទើបទទួលសាររំលែកទុក្ខយ៉ាងច្រើនលើបណ្តាញសង្គម ជាហេតុធ្វើឲ្យគេឯងដឹងពីហេតុការណ៍នេះច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោត ក្រោយរឿងរ៉ាវកាន់តែល្បីទៅៗ ខាងមន្ទីរពេទ្យល្បីមួយកន្លែងនេះ បានបង្ហោះសារបកស្រាយវែកញែកចំពោះករណីនេះ ដោយជាករណីកម្រ ១០០០០នាក់ ជួបតែ ១នាក់តែប៉ុណ្ណោះ សូម្បីតែមន្ទីរពេទ្យបរទេសក៏ខ្លាចបញ្ហាមួយនេះផងដែរ ដោយបានបញ្ជាក់ថា ៖
យ៉ាងណាមិញ ខ្មែរឡូត ក៏មិនបានអះអាង ឬខាងណាខុស ឬត្រូវដែរ គ្រាន់តែ បង្ហាញជាព័ត៌មានឲ្យមហាជន បានដឹងជ្រាបតែប៉ុណ្ណោះ ពីករណីមួយនេះ ដោយសារវាជារឿងមួយ ដែលផ្អើលក្នុងហ្វេសប៊ុកខ្លាំងកាលពីយប់មិញ។ តើប្រិយមិត្តយល់យ៉ាងណាដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]