បរទេស៖ ថ្មីៗនេះ ស្រាប់តែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើតារាស្រី Kylie Jenner បន្ទាប់ពី នាងបានចែករំលែករូបភាព ជាមួយនឹងមិត្តប្រុសរបស់នាង លោក Travis Scott ព្រមទាំងកូនពីរនាក់ទៀត នៅឯពិធីជប់លៀង បុណ្យ Halloween ដោយបាន បដិសេធពាក្យចចាមអារ៉ាម ស្វាមី លោក Travis កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែលម្នាក់។

ម៉្យាងវិញទៀត នៅក្នុងរូបថតនោះ តារាស្រីរូបនេះ បានបង្ហាញឲ្យឃើញពី ក្រុមគ្រួសារទាំងមូល ជាមួយនឹងការតុបតែង ស្លៀកពាក់ឈុតពណ៌ស ជាទេវតាដ៏ស្រស់សោភា ខណៈ លោក Travis បានពរកូនប្រុសអាយុ ១០ខែរបស់ខ្លួន ហើយ Kylie និងកូនស្រី កំពុងសម្ងំក្នុងការតុបតែង បញ្ចេញស្ទាយ៍ដោយឈរនៅមុខកញ្ចក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារាស្រី Kylie ក៏បានបង្ហាញថា ជីវិតគ្រួសាររបស់នាង គឺនៅតែមានសុភមង្គល និងមិនមានផលប៉ះពាល់អ្វីឡើយ ចំពោះពាក្យចចាមអារ៉ាម ដែលលើកឡើងថា Travis Scott កំពុងងលួចមានទំនាក់ទំនងស្នេហានោះដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kylie
Kylie
Kylie
Kylie
Kylie និងមិត្តប្រុស
Kylie និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]