ភ្នំពេញ៖ សាលា Shrewsbury ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស មានមោទនភាពក្នុងការនាំយកនូវស្តង់ដារអប់រំរបស់ចក្រភពអង់គ្លេសមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុង​កិច្ច​​ខិតខំ​ប្រឹងប្រែងដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃវិស័យអប់រំនេះ និងកិច្ច​លើក​កម្ពស់ប្រព័ន្ធអប់រំរបស់ប្រទេសឱ្យស្របជាមួយនឹងកម្រិតតំបន់ និងកម្រិតពិភពលោក។ ក្រុមការងារសាលាកំពុងបើកទទួលពាក្យសុំចុះឈ្មោះចូលរៀនចាប់ពីពេលនេះតទៅ។

សាលាអន្តរជាតិ Shrewsbury ភ្នំពេញនឹងផ្តល់ជូននូវការផ្តល់ការអប់រំ និងបទពិសោធន៍​ដល់សិស្ស​នៅ​កម្រិត​មួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ។ សំណួរ​ដែល​គេអាច​សួរ​នៅ​ត្រង់ចំណុច​នេះ​គឺ «តើ​មានកត្តាអ្វីខ្លះ​ធ្វើ​ឱ្យការ​អប់រំ​របស់​អង់គ្លេស​អស្ចារ្យយ៉ាងនេះ»?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការអប់រំរបស់ចក្រភពអង់គ្លេសត្រូវបានគេទទួលស្គាល់ជាសាកលជាយូរយារណាស់មកហើយថាជាឧស្សាហកម្ម «ស្តង់ដារមាស»​ ហើយក៏មានហេតុផលជាច្រើនសម្រាប់រឿងនេះផងដែរ។ ដោយសារការអប់រំ​របស់​ចក្រភពអង់គ្លេសប្រព្រឹត្តទៅដោយប្រើភាសាអង់គ្លេស ហើយភាសាអង់គ្លេសគឺជាភាសាទំនាក់ទំនង​ទូទៅ​នៅលើពិភពលោកសម័យទំនើប និងជាភាសាសម្រាប់អាជីវកម្មអន្តរជាតិផងដែរ​ ដូចនេះវាប្រាកដជាមាន​អត្ថប្រយោជន៍សម្រាប់អ្នកដែលរៀនចប់ពីសាលាហើយអាចធ្វើទំនាក់ទំនងទាំងបែបផ្លូវការ និងក្រៅផ្លូវការ​ជាភាសាអង់គ្លេសដ៏ស្ទាត់ជំនាញនោះ។

លោក Toby Waterson នាយកស្ថាបនិកបានគូសបញ្ជាក់ថា សាលា Shrewsbury នៅក្នុងប្រទេស​អង់គ្លេសមានអាយុកាលជាងបួនរយហាសិបឆ្នាំមកហើយ  និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ​ផ្នែកឧត្តមភាព​នៃការអប់រំ។ សាលាបានឈ្នះពានរង្វាន់សាលាឯករាជ្យក្នុងឆ្នាំ 2020។ កាលពីជាង 20 ឆ្នាំមុនសាលា Shrewsbury Bangkok ត្រូវបានបង្កើតឡើងក្នុងទម្រង់តែមួយ។ ក្រោយមកក៏មានShrewsbury ហុងកុង ហើយឥឡូវនេះសាលាShrewsbury បានមកដល់ទីក្រុងភ្នំពេញហើយ។

លោក ថបប៊ី បានមានប្រសាសន៍បន្ថែមទៀតថា៖

លោកបានគូសបញ្ជាក់បន្ថែមផងដែរថា ដោយសារតែសាលាអន្តរជាតិ Shrewsbury ភ្នំពេញ នឹងផ្តល់ការ​ស្នាក់ក្នុងពេលសិក្សាដ៏មានស្តង់ដារខ្ពស់ ដូច្នេះប្រទេសកម្ពុជានឹងចាប់ផ្តើមឃើញថាក្រុមគ្រួសារនឹង​ជ្រើសរើសបញ្ជូនកូនរបស់ពួកគេទៅសាលា ដោយពុំបាច់បញ្ជូនកូនៗក្រៅប្រទេសដើម្បីទទួល​បានការសិក្សាស្តង់ដារអន្តរជាតិនោះទេ។

នេះជាការលើកឡើងរបស់លោក ថបប៊ី។

សម្រាប់កម្មវិធីសិក្សា របស់អង់គ្លេសមានមូលដ្ឋានទូលំទូលាយ ហើយមិនត្រឹមតែផ្តល់នូវភាពម៉ត់ចត់ និងការអភិវឌ្ឍន៍ក្នុងមុខវិជ្ជាស្នូល និងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំបូរទៅដោយជម្រើស និងផ្លូវផ្ទាល់ខ្លួន ដែលអនុញ្ញាតឱ្យសិស្សទទួលបានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងនាមជាមនុស្សជាតិ សិល្បៈច្នៃ​ប្រឌិត វិទ្យាសាស្រ្ត និងភាសា។ កម្មវិធីសិក្សាជាតិជាភាសាអង់គ្លេសគឺមានភាពទំនើប ភារផ្សារភ្ជាប់ និងអាចបត់បែនបាន។ ការផ្តោតលើការអប់រំជារួម ហើយកូនសិស្សនីមួយៗ​ក៏ជាចំណុចសំខាន់​នៃការ​អប់រំបែបអង់គ្លេសផងដែរ។

សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានបើកដំណើរការហើយ មានទីតាំងនៅក្នុងអគារFlatiron ក្នុងភ្នំពេញស៊ីធីសេនធ័រ (សម្រាប់កុមារអាយុចាប់ពី ២ ទៅ ៥ឆ្នាំ)។ សម្រាប់ទីតាំងធំរបស់សាលាគ្រោងនឹងបើកនៅខែកញ្ញា ឆ្នាំ២០២៤ នៅខណ្ឌជ្រោយចង្វារ ភាគខាងជើងនៃទីក្រុង។ សាខាធំនេះនឹងមានការផ្គត់ផ្គង់អាហារសម្រាប់សិស្សបឋមសិក្សា និងអនុវិទ្យាល័យព្រមទាំងផ្តល់កន្លែងស្នាក់នៅផងដែរ។

សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖

ក្រុមហ៊ុន Two Way Public Relations

អគារ Flatiron ជាន់ទី១៧, ផ្លូវ​១០២ 102, Phnom Penh City Center,

ភូមិ១, សង្កាត់ស្រះចក,  ខណ្ឌដូនពេញ, រាជធានីភ្នំពេញ

023 221 878

[email protected]

www.twowaypr.com

អំពីសាលាអន្តរជាតិ Shrewsbury ភ្នំពេញ

សាលា Shrewsbury School UK នៃចក្រភពអង់គ្លេស គឺជាសាលា ដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈ​ទាំងប្រាំពីរ​ដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អ​បំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ ២០២០។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ ២០២២  ក្នុងការផ្តល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យ សម្រាប់កុមារានិងកុមារីកម្ពុជា។  សាលានឹងអនុលោមតាមកម្ម​ធីសិក្សា​ពិសេសរបស់សាលា​Shrewsbury នៃចក្រភពអង់គ្លេស  តាមបែប Floreat ដែលផ្តល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូ​បង្គោលដ៏ល្អៗ ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្តែង ការលេងតន្ត្រី និងសំភារៈដ៏ទំនើបៗទាន់សម័យ។ ភាសាអង់គ្លេស ខ្មែរ និងភាសាចិន នឹងត្រូវបានផ្តល់ជូនដល់កូនៗរបស់លោកអ្នក។ ជាមួយគ្នានេះដែរ  សាលានេះមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin ផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]