ថៃ៖ នៅថ្ងៃទី ២ ខែវិច្ឆិកាកន្លងទៅនេះ យោងតាម កាសែត The Thaiger បានរាយការណ៍ថា ម្ចាស់កម្មវិធី Miss Grand International លោក Nawat Itsaragrisil ត្រូវបានប្តឹង ដោយលោក Thitapa Thanasappreecha ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនឆ្នោតអនឡាញមួយ ហើយក្រុមហ៊ុននេះ ក៏ជាក្រុមហ៊ុនឧបត្ថម្ភកម្មឲ្យវិធី Miss Grand International ផងដែរ។
ក្នុងនោះដែរ បានឲ្យដឹងថា លោក Thitapa បានដាក់ពាក្យបណ្តឹងប.រិ.ហា.រកេរ្តិ៍ប្រឆាំងនឹង លោក Nawat ទៅនាយកដ្ឋានប៉ូលីស Phra Khanong។ ហើយនាយកក្រុមហ៊ុនឆ្នោតរូបនេះ ក៏កំពុងរៀបចំប្ដឹ.ង. ទៅលើគណនីយ៉ាងតិចចំនួន ១០ ដែលមានមតិមិនសមរម្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ម្ចាស់ក្រុមហ៊ុនឆ្នោតរូបនេះ ថែមទាំងបានលើកឡើងថា ការបង្ហោះដោយលោក Nawat កាលពីថ្ងៃទី ១៦ ខែតុលា កន្លងទៅ បានបំភ្លៃព័ត៌មាន ដែលបណ្តាលឱ្យក្រុមហ៊ុនឆ្នោត ត្រូវខាតបង់រាប់លានបាត។ តែទោះជាយ៉ាងណា លោក Thitapa បានបញ្ជាក់ មិនចាំបាច់ឲ្យមានការសុំទោសទេ គឺសុំឲ្យតែប្រធាន Miss Grand International ចេញថ្លៃសំណងតែប៉ុណ្ណោះ។ ហើយបច្ចុប្បន្ននេះ ខាងប្រធាន Miss Grand International នៅមិនទាន់ឆ្លើយតបនឹងបញ្ហានេះនៅឡើយទេ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]