តៃវ៉ាន់៖ ថ្មីៗនេះ តារាសម្ដែងស្រី Barbie Hsu ត្រូវបានហ្វេនៗជាច្រើនចាប់អារម្មណ៍ ដែលរូបនាងហាក់បីដូចជា លាក់ខ្លួនពីក្រោយមនុស្សគ្រប់គ្នា ដោយបង្ហាញមុខត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ។ 

ជាមួយគ្នានេះដែរ អ្នកលេងអ៊ីនធើណែតមួយចំនួន បានបង្ហោះរូបថតជាច្រើនសន្លឹករបស់គ្រួសារ តារាស្រី Barbie Hsu ដែលភ្លាមៗនោះ រូបនាងបានទាក់ទាញអ្នកទស្សនា និងមានការពិភាក្សាយ៉ាងច្រើន ហើយនេះ ក៏ជាលើកទីមួយ ដែលស្វាមី លោក DJ Koo និងម្តាយរបស់នាង បានថតរូបជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីមើលឃើញពី សុភមង្គលព្រមទាំងភាព​ស្និទ្ធស្នាល​នៅក្នុងគ្រួសារក៏ដោយ តែគ្រប់គ្នា នៅតែយកចិត្តទុកដាក់ ខណៈនៅក្នុងរូបថតមួយសន្លឹក តារាស្រីរូបនេះ មានចេតនាបិទបាំងពោះផ្នែកខាងក្រោម ដែលរូបរាងកាយរបស់នាង ត្រូវបានផ្អៀងទៅម្ខាង ជាមួយនឹងការតុបតែងខ្លួន ក្នុងសម្លៀកបំពាក់បែបរលុងៗ ទៀតផង។ 

ដោយសារតែបែបនេះ បានធ្វើឲ្យហ្វេនៗមានការសង្ស័យ និងមើលឃើញថា រូបនាងហាក់ឡើងទម្ងន់ច្រើន ជាពិសេស ពោះផ្នែកខាងក្រោមគឺប៉ោងយ៉ាងច្បាស់ ស្របពេលដែលនាងស្លៀកពាក់ដូចស្ត្រីមានផ្ទៃពោះទៀត នេះជាហេតុធ្វើឲ្យពួកគេកំពុងចោទសួរថាតើ តារាស្រីរូបនេះពិតជា មានផ្ទៃពោះមែនឬណា៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
Barbie Hsu និងគ្រួសារ
Barbie Hsu និងគ្រួសារ
Barbie Hsu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]